Friday, February 5, 2021

រថយន្ត​ដឹកឧបករណ៍តន្ត្រី ធ្លាក់ផ្លូវ បណ្តាល​ឱ្យ​របួសស្រាល​​២នាក់ និងខូចខាត​ឧបករណ៍តន្ត្រី....


ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹកឧបករណ៍តន្ត្រីមួយគ្រឿងធ្វើំដំណើរ​ក្នុងទិសដៅពី​ខេត្តព្រះសីហនុទៅ​​រាជធានីភ្នំពេញ​​បានជួបគ្រោះថ្នាក់​ធ្លាក់ចេញពីផ្លូវ បណ្តាល​ឱ្យ​របួសស្រាល​​២នាក់ និង​ជ្រុះ​ឧបករណ៍តន្ត្រីរប៉ាត់រប៉ាយ​​ពេញ​ផ្លូវ ។​

​ហេតុការណ៍​ខាងលើនេះ​​បានកើតឡើង​កាលពី​​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​​ថ្ងៃ​ទី​​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩១-១៩២ ស្ថិត​ក្នុងភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​ដឹកឧបករណ៍តន្ត្រី​មួយ​គ្រឿង​​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំ​ពេ​ព ២AG-២៧៦០ ​បើកបរ​​ឈ្មោះ ម៉ា​ល វណ្ណ​ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នកលេង​ភ្លេង មាន​​ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ​២ រាជធានី​ភ្នំពេញ​ (​របួសស្រាល​)​ និង​អ្នក​រួមដំណើរម្នាក់​​ឈ្មោះ ពេញ បរ​មី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​អ្នកចំរៀង ទីលំនៅ​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ​២ រាជធានី​ភ្នំពេញ ​(​របួសស្រាល​)​។

ក្រោយពេលកើតហេតុ គេសង្កេតឃើញ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ ​និង​ជួយសម្រួល​ចរាចរណ៍​ ដើម្បីកុំឱ្យកកស្ទះផងដែរ​ ​៕ ​

0 Reviews:

Post a Comment