Wednesday, February 17, 2021

ករណីប៉ះទង្គិចគ្នា រហូតឈានដល់ចាប់ខ្លួនមនុស្ស១១នាក់ នៅស្រុកខ្សាច់កណ្ដាល អាជ្ញាធរអះអាងថា ពួកគាត់រឹងរូស សម្រួលច្រើនលើកហើយមិនស្ដាប់

ខេត្តកណ្ដាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់ថា ការចាប់ខ្លួនជនសង្ស័យទាំង១១នាក់ គឺអនុ វត្តតាមនីតិវិធី ក្នុងករណីទំនាស់ដីធ្លីនោះអាចមានអ្នកនៅពីក្រោយខ្នង ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវវែកមុខផងដែរ។


លោកអភិបាលស្រុកបានលើកឡើងទៀតថា ជាមួយគ្នានោះអាជ្ញាធរបានហៅពួកគាត់មកដោះស្រាយច្រើនលើកមកហើយ ថែមទាំងបានជូនដំណឹងទៀតផង ប៉ុន្តែពួកគាត់មិនស្ដាប់។រហូតទិញប្រេងសាំងដាក់ប៊ីដុងចាក់ដុត និងតបតជាមួយអាជ្ញាធរ ដែលកំពុងអនុវត្តនីតិវិធី ជាហេតុនាំឱ្យសមត្ថកិច្ចបង្រ្កាបជាក់ស្ដែងតែម្ដង ។


សូមបញ្ជាក់ថា៖ ករណីផ្ទុះការតវ៉ាដ៏កក្រើកនេះបានកើតឡើងនៅចំណុចផ្លូវ7NG ក្បែរដំរីស្រុត ស្ថិតនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ។


ទន្ទឹមនិងនោះ ពលរដ្ឋបានអះអាងប្រាប់ថា៖ សមត្ថកិច្ចបានចាប់វាយខ្នោះ ក្រុមអ្នកតវ៉ាដុតកង់ឡាន និងចាក់សាំងដុត ចំនួន១១នាក់ យកទៅអធិការស្រុកខ្សាច់កណ្ដាល បាត់ហើយ។


ចំណែកលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាលបានថ្លែងប្រាប់ដែរថា សមត្ថកិច្ចពិតជាបានឃាត់ខ្លួនពលរដ្ឋ ១១នាក់ប្រាកដមែន គឺអនុវត្តតាមបទបញ្ជា ឯកឧត្ដមអភិបាលខេត្តកណ្ដាល៕












0 Reviews:

Post a Comment