Saturday, February 20, 2021

គួរអោយអាណោចអាធ័មណាស! បុរសជាសន្តិសុខម្នាក់ ប្រឹងធ្វើការ រហូត ដល់ស្លាប់ លើកៅអី

ភ្នំពេញ ៖ ព្រោះតែជីវភាពគ្រួសារ បុរសជាសន្តិសុខ ម្នាក់ ប្រឹងធ្វើការ តែម្នាក់ឯង រហូត៤ថ្ងៃ ៤យប់ ដោយមិនមានសន្តិសុខដូចគ្នាមកដូរ ក៏បានដេកស្លាប់នៅ លើកៅអី សង្ស័យជាករណីខ្យល់គ។


ករណីប្រទះឃើញសន្តិសុខដេកស្លាប់នេះ កើតឡើងកាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ ចំណុចជិតនិងបុរីបប៉េងហ៊ួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សពឈ្មោះ ស្រី ឡុង អាយុ៥៤ឆ្នាំមុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួលម្ដុំវត្តនិរោធ ភូមិស្រីស្រស់ សង្កាត់ និរោធ ខណ្ឌច្បារអំ ពៅ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសសន្តិសុខរបស់ក្រុមហ៊ុនខ្មែរប្រូហ្វេសណល បានមក យាមអគារជួលដែលមានដាក់តាំងទំនិញលក់ដូចសព្វមួយដង លុះមកដល់ព្រឹកឡើងបុគ្គលិកដែលលក់ដូរ នៅទីតាំងជិតនិងកន្លែងកើតហេតុខាង លើក៏បានបើកទ្វារចូលទៅក្នុងអគារដើម្បី បើកតូបលក់ដូរស្រាប់តែប្រទះ ឃើញបុរសដែលជាសន្តិសុខបានដេកស្លាប់លើកៅអី ក៏ប្រញាប់រត់ស្លន់ស្លោរាយការណ៍ជូនទៅដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកទីតាំងកន្លែងកើតហេតុពិនិត្យមើលភ្លាមៗ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោស ល្យវិច្ច័យ ពិនិត្យឃើញថា ជនរងគ្រោះ ស្លាប់ដោ យសារគាំងបេះដូង ហើយក៏បានធ្វើកំណត់ហេតុប្រគល់សព ជូនទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕







0 Reviews:

Post a Comment