Friday, February 26, 2021

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ព្រែកឯង បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី

ភ្នំពេញ៖ អគ្គិភ័យ បានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង អស់ទាំងស្រុង ដោយឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង ១២:៣ ០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថាម្ចាស់ផ្ទះឈ្មោះ  អ៊ុង ជួន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកផ្ទះជាប្រភេទសំណង់ឈើលើថ្មក្រោម ទំហំ ៦ម៉ែត្រ X ៨ម៉ែត្រ បណ្ដាលឱ្យខូចខាតអស់ទាំងស្រុង រួមទាំងសម្ភារមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ដោយគ្រាន់តែមានមនុស្សរបួសស្រាលម្នាក់ ឈ្មោះ អឿន ពុទ្ធី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។


ការឆាបឆេះនេះ សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។​


ក្នុងករណីអគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ឡាន ស្មើនឹង ១៦ម៉ែត្រគូប ៕











0 Reviews:

Post a Comment