Thursday, February 18, 2021

ខេត្តព្រះសីហនុ ព្រមានមិនលើកលែងដល់អ្នកប៉ះពាល់ដីសម្បត្តិរដ្ឋនៅកោះរ៉ុង

រដ្ឋបាលខេត្ត ព្រះសីហនុ នឹងចាត់វិធានការ ផ្លូវ ច្បាប់ យ៉ាងតឹង រ៉ឹងដោយ មិនលើកលែង ចំពោះជន ណាដែលបានប៉ះពាល់កម្ម សិទ្ធិនៃទ្រព្យសម្បត្តិ របស់រដ្ឋលើដីនៅសង្កាត់កោះរ៉ុងនិង កោះ រ៉ុង សន្លឹម ក្នុងក្រុង កោះរ៉ុង ខេត្តព្រះសីហនុ ។ នេះបើ តាមសេចក្តី ជូនដំណឹងរបស់ រដ្ឋបាល ខេត្ត ព្រះសីហនុ ។



រដ្ឋបាល ខេត្តព្រះសីហនុ ឮបានបញ្ជាក់ថានៅសង្កាត់ កោះរ៉ុង និង សង្កាត់ កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង មានក្បាលដី ស្របច្បាប់ ត្រឹមតែ ៦៣៧ក្បាលដីឬស្មើនឹងទំហំ ៥២៨,៣៧ហិកតា ប៉ុណ្ណោះ។ ក្បាល ដីនេះ ត្រូវចាត់ទុកថាស្រប ច្បាប់ ដោយសារ  រដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ចុះថ្ងៃទី ៤ខែមេសា ឆ្នាំ ២០១៨ សម្រេចកាត់ដីទំហំ ៥២៨,៣៧ហិកតា នេះ ចេញពីដីឯកជនរបស់រដ្ឋកំណត់ ដោយ អនុក្រឹត្យ ឆ្នាំ ២០០៨ ដើម្បីប្រទានកម្ម ជាកម្មសិទ្ធិ ដល់ ពលរដ្ឋរស់នៅអចិន្ត្រៃយ៍នៅលើ កោះរ៉ុង ចំនួន ២៩៨គ្រួសារ។

 

ដោយឡែកទីតាំងដី ចំនួន ៥៨៤ក្បាលដីគឺត្រូវបានចាត់ ទុកថា មិនស្របច្បាប់ ដោយសារ គណៈកម្មការរដ្ឋបាលបានសម្រេចមិនផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ពលរដ្ឋ ទាំង នោះទេ ដោយ សំអាងលើ ហេតុផលចំនួន៤។ ហេតុផល ទាំង ៤ គឺដោយសារពលរដ្ឋចំនួន៣៦០ក្បាលដីមិនមានអាសយ ដ្ឋានអចិន្ត្រៃយ៍លើកោះ។ ចំណែក ៧២ក្បាលដី គឺទីតាំងដីគ្មានទិន្ន័យ ខណៈ ១០៧ក្បាលដីទៀត ជាទីតាំងមានទំនាស់ និង ៤៥ក្បាលដី ជាទីតាំង ដីពាក់ព័ន្ធនឹងគម្រោង ព្រលានយន្ត ហោះ។

 

ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ព្រះសីហនុពេលនេះ គឺដើម្បីជាការដាស់តឿនដល់ម្ចាស់ក្បាលដីចំនួន ៥៨៤ក្បា លដីមិនស្របច្បាប់នោះ ខណៈគេសង្កេតឃើញថា ពួកគាត់កំ ពុងមានសកម្មភាព ទិញ លក់ដូរ ដែលផ្ទុយពីច្បាប់។ រដ្ឋបាល ខេត្ត ព្រះសីហនុ អះអាងថាមិនទទួលស្គាល់ លើការផ្ទេរសិទ្ធិ ការទិញ លក់ ជួល បញ្ចាំ ហ៉ីប៉ូតែក ប្រទានកម្មអច្ច័យ ទាន សន្តតិកម្ម និងសិទ្ធិទាំងឡាយ ដែលពាក់ព័ន្ធនឹងក្បាលដីទាំង ៥៨៤នេះទេ។

 

ការ មិនទទួល ស្គាល់នេះ នឹងធ្វើឡើង បើ ទោះបីជាម្ចាស់ក្បាល ដីទាំង ៥៨៤នេះ មាន ឯកសារពាក់ព័ន្ធដូចជា លេងសម្គាល់ក្បាលដី លិខិត ផ្ទេរសិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ពាក្យ ស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី កិច្ចសន្យា ទិញ លក់ដោយ មាន ប្រថា ប់ត្រាអាជ្ញាធរសង្កាត់ ឬ ប្រថាប់ត្រាមេធាវី ឬ កិច្ចសន្យា ផ្ទេរសិទ្ធិ ដីធ្លីជាលក្ខណៈឯកជន និងគំនូស បង្ហាញទីតាំងដីក៏ដោយ។

 

បើតាម រដ្ឋបាលខេត្តព្រះសីហនុជនដែលដែលប៉ះពាល់ កម្ម សិទ្ធិ នៃទ្រព្យ សម្បត្តិ សាធារណៈ ឬ ជនណាដែលនៅក្រោយ ខ្នងនៃអំពើញុះញង់ បំផុស ចលនាបង្កឲ្យមាន ភាពចលាចល នឹងត្រូវផ្តន្ទាទោស តាម ច្បាប់ ភូមិបាល ដែលមានការពិន័យ ជាប្រាក់ពី ៥លានរៀល ដល់ ៥០លានរៀល និង អាចជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំទៀតផង ៕



























0 Reviews:

Post a Comment