Wednesday, February 3, 2021

នគរបាលស្រុកស្អាងចាប់ខ្លួន ករណីរំលោភសេពសន្ថវៈ...


កណ្ដាល ៖ យុវជនម្នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន ករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង៤៥នាទី នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។


មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា នារីរងគ្រោះ មានអា យុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែក តាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ វី រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ ជន ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។


ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេ លាម៉ោងប្រហែល ១៨និង០០នាទី ជនសង្ស័យ បានបបួលនា រីរងគ្រោះឱ្យទៅចូលរូមពិធីមង្គលការជាមួយ ហើយនារីរងគ្រោះបានយល់ព្រមទៅជាមួយ ។ បន្ទាប់មកជនសង្ស័យ បានជិះម៉ូ តូទៅឌុបនារីរងគ្រោះ ទៅកម្មវិធីមង្គលការនៅម្ដុំស្ពានព្រែកឡុង ចូលទៅក្នុងត្រើយខាងលិច។ លុះមកដល់វេលាម៉ោងប្រហែល ២២និង០០នាទី នារីរងគ្រោះ បានឲ្យជនសង្ស័យជូនខ្លួនមកផ្ទះវិញ។


ខណៈត្រឡប់ទៅផ្ទះ ជនសង្ស័យបានឌុបជនរងគ្រោះទៅផ្ទះសំ ណាក់ តែជនរងគ្រោះដឹងពីបំណងមិនល្អរបស់ជនសង្ស័យ ក៏ បានរត់ចេញពីផ្ទះសំណាក់ ហើយជនសង្ស័យបានជិះម៉ូតូតាម លួងនារីរងគ្រោះឱ្យឡើងលើម៉ូតូដោយសន្យាជូនទៅផ្ទះ ។ ក្រោយមកជនរងគ្រោះ បានឡើងជិះម៉ូតូជាមួយជនសង្ស័យ ហើយបានឆ្លងទូកទៅផ្ទះ ។


រហូតដល់ម៉ោងកើតហេតុ ខណៈពេលដែលជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះទៅផ្ទះ ជនសង្ស័យបានដកយកទូរស័ព្ទរប ស់ជនរងគ្រោះទុក ។ លុះពេលជិះម៉ូតូដល់ចំណុចស្ពានព្រែក តាជ័រ ជនសង្ស័យបានបើកម៉ូតូចូលតាមផ្លូវលំ ជាប់ព្រែក ត្រើ យខាងជើង បានចំងាយប្រហែលជាងមួយគីឡូម៉ែត្រ ម្ដុំចម្ការស្វាយ ជនសង្ស័យបានឈប់ម៉ូតូ ហើយបានចាប់ជនរងគ្រោះរំលោភតែម្ដង ។


ដោយទូរស័ព្ទរបស់ជនរងគ្រោះបានភ្ជាប់កម្មវិធី GPS សង្សាររបស់ជនរងគ្រោះ បានឆែកមើលទីតាំងរបស់ជនរងគ្រោះដឹង ហើយបានទាក់ទងមកក្រុមគ្រួសាររបស់នារីរងគ្រោះ។ ក្រោយមកសង្សារ និងក្រុមគ្រួសាររបស់នារីរងគ្រោះ បានមកដ ល់កន្លែងកើតហេតុហើយបានសួរនាំទៅកាន់អ្នកទាំងពីរ ហើយ ជនសង្ស័យ ក៏បានជិះម៉ូតូចេញទៅ ។


រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្វាយប្រទាលតែម្ដង។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចនគរ បាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានកោះហៅជនសង្ស័យមកធ្វើការសាកសួរ ។


នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារ ភាពថា.ខ្លួនពិតជាបានរំលោភជនរងគ្រោះពិតប្រាកដមែន។ កន្លងមកជនសង្ស័យ ធ្លាប់បានជាប់ពន្ធនាគារចំនួន១លើកនៅ ពន្ធនាគារខេត្តកណ្ដាល រយៈពេល ១៨ខែពីបទ:លួចមានស្ថាន ទម្ងន់ ក្នុងឆ្នាំ២០១៧ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



0 Reviews:

Post a Comment