Friday, February 5, 2021

ប៉េអឺមខេត្តសៀមរាបម្នាក់ វាយអ្នកសារព័ត៌មាន បែកមាត់ និង ដកកាំភ្លើងបាញ់១គ្រាប់ ផ្អើលពេញហាងផឹកសុី...


ខេត្តសៀមរាប៖ មានសេចក្តីរាយការមកថា នៅវេលាម៉ោង ២១ និង ០០ នាទី ត្រូវនិងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីហឹង្សាដោយចេតនា រវាងប៉េអឹមខេត្តសៀមរាប ម្នាក់ឈ្មោះ ផល អាយុ ៥០ ឆ្នាំ និង លោក តាំង ហូរ មុខរបរជាអ្នកសារព័ត៌មាន។ ហេតុការណ៍ផ្ទុះអាវុធ និង ប្រើហិង្សានេះ កើតឡើងនៅក្នុងហាងផឹកសុីយីហោ មហាលាភ ៩៩៩៩ ស្ថិតក្នុងភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ។
តាមសេចក្តីរាយការណ៍បន្តថា ក្នុងហេតុការណ៍ ហិង្សាដោយ ចេតនា និង ផ្ទុះអាវុធ ក្នុងហាងផឹកសុីយីហោ​៩៩៩៩ នេះ លោក តាំង ហូរ ជាអ្នកសារព័ត៌មាន ត្រូវបានលោក ផល មុខងារកងរាជអាវុធហត្ថ ដាល់មួយដៃបែកមាត់ ពេលនោះបានឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកលោក ផល បានដកកាំភ្លើងខ្លីម៉ាក ៥៤ បាញ់ អស់ចំនួន ១គ្រាប់សំដៅលោក តាំង ហូរ។ តែសំណា ងល្អលោក តាំង ហូរ បានរត់គេចខ្លួនទាន់ពេលវេលាមិនបណ្តាលឲ្យរងរបួសដោយសារគ្រាប់កាំភ្លើងឡើយ។
ពាក់ព័ន្ធករណីហឹង្សា និង ផ្ទុះអាវុធនេះ មហាជនបានលើកឡើងថា ហេតុអ្វីមិននាំគ្នាយកច្បាប់មកដោះស្រាយ បែរជាយកហឹង្សា និង អាវុធ មកដោះស្រាយបញ្ហាបែបនេះ ដែលជាសកម្មភាពមួយល្មើសនិងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទៅវិញ ។
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះលោក តាំង ហូរ បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា មុនដំបូងលោកអង្គុយផឹកសុីមានគ្នា ៤-៥នាក់ រួមជាមួយឈ្មោះ ផល ក្នុងហាងយីហោ មហា លាភ ៩៩៩៩ បន្ទាប់មកអ្នកផឹក​សុី​ជាមួយបានត្រលប់ទៅមុន ២-៣នាក់ នៅសល់តែលោក តាំង ហូរ និងឈ្មោះ ផល ជាប៉េអឹម។ បន្ទាប់មក លោក ផល បាននិយាយលេងជាមួយបែបធម្មតា រហូតឈានដល់ការនិយាយ ដៀមដាម មើលងាយអ្នកសារព័ត៌មាន លោក តាំង ហូរ បានឆ្លើយ តប វិញ ធ្វើឲ្យលោក ផល ខឹង ស្ទុះទៅដាល់មួយបែកមាត់ និង ប្រតាយប្រតប់គ្នា រួចលោក ផល បានទាញកាំភ្លើងខ្លីម៉ាក៥៤ បាញ់សំដៅសម្លាប់លោកផងដែរ តែសំណាងល្អ បាញ់មិនត្រូវ ដោយសារលោកគេចផុត ។ លោក តាំង ហូរ បន្តថា ខណៈផ្ទុះអាវុធ១គ្រាប់រួច លោកបានរត់ភៀសខ្លួនភ្លាម​ៗផងដែរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន។ដោយឡែកលោក ផល មានមុខងារជាកងរាជអាវុធហត្ថ សារព័ត៌មា​នយើង នៅមិនទាន់បានទទួលការបំភ្លឺនៅឡើយនោះទេ ដោយសារគ្មានលេខទូរស័ព្ទ។

ចំពោះបញ្ហា មួយនេះ តើលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និង មានចំណាត់យ៉ាងណា ចំពោះលោក ផល មុខងារជាកងរាជអាវុធ ដែលបានផ្ទុះអាវុធក្នុងហាងផឹកសុីបង្ករឲ្យភ្ញៀវផ្អើល និង ការមានភ័យខ្លាចបែបនេះ?



0 Reviews:

Post a Comment