Friday, February 19, 2021

រថយន្តដឹកឥដ្ឋចំណុះ៥តោនមួយគ្រឿងបើកចុះចំណោតដាច់ហ្វ្រាំងរអិលក្រឡាប់ស្លាប់ថៅកែ អ្នកបើករបួសធ្ងន់លើកំណាត់ផ្លូវលេខ៤៨..!

 (កោះកុង)៖ ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង១៥ នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ នេះ នៅចំណុ ចផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៩ - ១៣០ ស្ថិតក្នុង ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បណ្តាលឲ្យ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។


រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វា យរៀង 3A-3628 ដឹកឥដ្ឋទម្ងន់ ៥ តោន ធ្វើដំណើរពីភ្នំពេញទៅកោះកុង បើកបរដោយ ឈ្មោះ ស៊ឹម កប ភេទ ប្រុស អាយុ ២៩ ឆ្នាំ ទីលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់ ) និងថៅកែឈ្មោះ ចៀន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ-ឃុំដូចគ្នា ( ស្លាប់ ) ។


បច្ចុប្បន្ន កម្លាំងជំនាញបានសហការ ជាមួយកម្លាំងទាហាន ជួយសង្រ្គោះបឋម និងបានបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ ចំណែកឯសពជនរងគ្រោះ កម្លាំងសមត្ថកិច្ចកំពុងទំនាក់ទំនងរកសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕






0 Reviews:

Post a Comment