Thursday, February 4, 2021

មហាជនផ្ទុះការរិះគន់ខ្លាំង ក្រោយក្រុមអ្នកលក់ឡេ អាជី យកសាសនាមកលេងសើច ដើម្បីភាពល្បីល្បាញ និងស្នើអោយក្រសួងចាត់ការតាមផ្លូវច្បាប់..

កាលពីពេលថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណា ក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ 2021” និងបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ និងសំណូមពរអោយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការទៅតាមច្បាប់។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកលក់ឡេល្បីឈ្មោះ២នាក់បងប្អូនឈ្មោះ អាជី អាម៉ី និងគ្នីគ្នារបស់ខ្លួន បាននាំគ្នាថតរឿង “ទុំទាវ 2021” ដោយមានឈុតឆាកខ្លះលេងបែបអាសអាភាស និង ឈុតខ្លះទៀតយកស្បង់របស់ព្រះសង្ឈមកគ្រងនិងសំដែងមិនគប្បីហើយគម្រាមប្តឹងទៀត។






0 Reviews:

Post a Comment