Thursday, February 25, 2021

រថយន្ដ៣គ្រឿងបុកគ្នា ផ្ទុះឆេះ២គ្រឿង នៅក្រុងព្រៃវែង បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល....


(ព្រៃវែង)៖
 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយរថយន្ដ៣គ្រឿងបុកគ្នា បណ្ដាលឲ្យ២គ្រឿងផ្ទុះឆេះខ្ទេចទាំងស្រុង និងមានមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។

អធិការនគរបាលក្រុងព្រៃវែង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត៣គ្រឿង បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿង បានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឲ្យបុកពេញទំហឹងផ្ទុះឆេះរថយន្ត២គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមនុស្ស៣នាក់បានរងរបួសបាក់ជើង២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។

បើតាមលោកអធិការ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង។ ចំណែកអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង៣គ្រឿង បានយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ រង់ចាំដោះស្រាយពេលក្រោយ៕

0 Reviews:

Post a Comment