Tuesday, February 23, 2021

ក្មេងស្រី២នាក់បងប្អូន មិនទាន់ទទួលបានយុត្តិធម៌ទេ ពាក់ព័ន្ធរឿងទារុណកម្ម ដោយសារសត្វសារិកាកែវងាប់ ..


ប្រភពព័ត៌មាន ដែលទទួលបាន គឺក្មេងស្រីដែលទទួលរងនូវអំ ពើហិង្សា និងទារុណកម្មនោះ គឺត្រូវមនុស្ស២នាក់វាយ ធ្វើបាប ដោ យម្នាក់ ឈ្មោះ ពែង សាំងលីន ហៅហៀញ ភេទស្រី អាយុ ៤២ឆ្នាំ ជាវាយលើក្មេងស្រីទាំង២នាក់មុន ហើយបន្ទាប់ ឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន អាយុ២៣ឆ្នាំ ដែលត្រូវជាកូនរបស់ឈ្មោះ ពែ ង សាំងលីន បានបន្តវាយទៅ លើក្មេងស្រី ទាំង២នាក់ រហូតដល់ បែក ឈាម និងមានស្នាម ពេញខ្នង។ ក្រោយមកទៀត នៅលើគណនី ហ្វេសបុក ឈ្មោះ Pui Osmach ដែលគេដឹង ថា ជាម្ចាស់សត្វសារិកាកែវ និងត្រូវជាប្អូន របស់ឈ្មោះ ពែ ង សាំងលីន និងត្រូវជាពូ របស់ឈ្មោះ ពែង រដ្ឋា បែរជាសរសេររៀបរាប់ថា "ដោយសារទុកចិត្តទៅលើក្មេងៗ នៅជាមួយយើងពេក ខំឲ្យលុយវាទៅទិញចំណីរាល់ថ្ងៃ ពេលសួរវា បានដាក់ចំ ណីឲ្យ សារិកាកែវអត់វាថាដាក់ឲ្យរាល់ថ្ងៃ ហើយពេលនេះបានទៅមើលផ្ទាល់ បែរជាសារិ កាកែវជាវាងាប់ទាំងពីរ តើគួរដាក់ទោសបែបណា ណ?"។ សូមបញ្ជា ក់ថា ជនរូបនេះ មិនបានចូលរួមវាយទៅលើក្មេងស្រីទាំង២នាក់នោះទេ។


សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីហិង្សាខាងលើនេះ រសៀ លថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំ ង អធិ ការនគរបាល ក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល អូរស្មាច់ ធ្វើការស្រាវជ្រាវ ករណីហិង្សាដោយចេតនា លើអ និតិជន ដែលបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០ ២០ ម៉ោង១ ៨នឹង០០នាទី នៅចំណុច ផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មា ច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ហើយកម្លាំងនគរបាល ខេត្តឧត្តរមានជ័យកំពុងស្រាវជ្រាវ ស្វែងរក ជនសង្ ស័យ និងកសាងកំពុងសំណុំរឿងតាមច្បាប់ករណី ហិង្សា ដោ យចេតនាលើអនិតិជន។


លោកស្នងការបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។


គួររំលឹកថា ជនសង្ស័យបានធ្វើសកម្មភាព យករំពាត់ មែកឈើ វាយ ទៅលើជនរងគ្រោះ ឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ ១ ២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និង ឈ្មោះ ផាត ស្រីង៉ិក ភេទ ស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង២នាក់ ជាក្មេង កំព្រាដោយ ឪពុក.ម្តាយ ជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាម របួស នៅលើខ្នងជាច្រើនកន្លែង។ ក្រោយពីទទួលរងនូវអំពើហិ ង្សា អាជ្ញាធរ មូលដ្ឋានរួមជាមួយស្ថាប័នពាក់ព័ន្ធ បា នចុះទៅដល់ទិតាំងកើតហេតុ និងបាននាំរំដោះក្មេងស្រីទាំង២ នាក់ រួមជាមួយប្អូនម្នាក់ទៀត យកទៅកាន់ មណ្ឌលកុមារកំព្រា មួយនៅខេត្តបាត់ដំបង។ 


លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរ មានជ័យ បានបញ្ជាក់ថា មូលហេតុខឹងក្មេងស្រីទាំង២នាក់ ធ្វើឲ្យសត្វ សារិកាកែវ ងាប់ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង២នា ក់ ភ្លេចដាក់ ទឹកនិងចំណី ឲ្យសត្វសារិកាកែវ ផឹក ស៊ី។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿងតាមនិតិវិធី ច្បាប់។


ប្រភពព័ត៌មាន បានបង្ហើបទៀតថា គណនី ហ្វេសបុក ឈ្មោះ Pui Osmach គឺជាមន្រ្តីធ្វើការនៅច្រកព្រំដែនអូស្មាច់ ខាងព្រំប្រទល់ថៃ៕








0 Reviews:

Post a Comment