Friday, February 5, 2021

​សែន​ដក​ជើងធូប​ ឆេះ​រាន​កុងម៉ា ផ្អើលទាំងថ្ងៃ ....


រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ ពេល​បានឃើញ​មាន​អណ្ដាតភ្លើង និង​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង លេខ​V២៦ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​សំបួរ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ខណៈនោះ​អ្នក​ជិតខាង​បាន​នាំ​គ្នារ​ត់ទៅ​មើលឃើញ​កំពុង​មានការ​ឆាបឆេះ​រាន​កុងម៉ា នៅ​ខាងក្នុង ហើយ​ផ្ទះ​ខាងលើ​ជាប់​សោ​ម្ចាស់​អត់​នៅ​ទៀត ទើប​សម្រេចចិត្ត​នាំ​គ្នា​វាយ​ផ្ដាច់​សោ​រួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ទើប​រលត់​ទៅ​វិញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​កើតឡើង បណ្ដាល​មក​ពី​ភ្លើង​ធូប​អុជ​សែន​ដក​ជើងធូប ហើយ​ម្ចាស់ផ្ទះ​ខាងលើ​នោះ​ប្ដី​ឈ្មោះ ពុំ ណា​រិ​ន និង​ប្រពន្ធ​ឈ្មោះ ឣ៊ូ​ច ស្រី​ផាត ហើយ​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​អុជ​ធូប​សែន ដើម្បី​ដក​ជើងធូប​ត្រៀម​សែន​ធំ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នា​ពេល​ខាង​មុខ ។ លុះ​សែន​រួចរាល់ ធូប​មិន​ទាន់​ឆេះ​អស់​នៅឡើយ​ម្ចាស់ផ្ទះ​ខាងលើ​ក៏​បាន​បិទទ្វារ​ផ្ទះ​ចាក់សោ​ត្រឹមត្រូវ រួច​ចាកចេញ​ទៅ​ក្រៅ​បាត់ ក្រោយមក​ភ្លើង​ធូប​ក៏​បាន​ឆាបឆេះ​រាន​កុងម៉ា​នោះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ដំបូង​ឃើញ​មាន​ផ្សែងហុយ​ចេញ​ក្រៅ​យ៉ាង​ខ្លាំង ហើយ​អ្នក​ជិតខាង​មានការ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា ដោយ​ពុំ​ដឹង​ថា ឆេះ​អ្វី​នៅ​ក្នុងផ្ទះ​នោះ​ឡើយ ក៏​បាន​នាំ​គ្នារ​ត់ទៅ​មើល​ទើប​ដឹង​ថា ឆេះ​រាន​កុងម៉ា ព្រមទាំង​មាន​អណ្ដាតភ្លើង​សន្ធោសន្ធៅ​ទៀត​ផង ។ ខណៈនោះ​ផ្ទះ​ខាងលើ​ជាប់​សោ ដោយសារ​តែ​ខ្លាច​ឆេះ​រាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ទៀត​ទើប​អ្នក​ជិតខាង​សម្រេចចិត្ត​នាំ​គ្នា​វាយ​ផ្ដាច់​សោ រួច​យក​បំពង់​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​បាញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់​ទើប​រលត់​ទៅ​វិញ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ពិនិត្យ​មើល​ស្ថាន​ការ​ជាក់ស្ដែង​រាយការណ៍​ជូន​ទៅ​លោក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ដើម្បី​ងាយស្រួល​ជួយ​អន្តរាគមន៍ ។ ព្រោះ​លោក​អធិការ​បាន​ត្រៀម​បញ្ចេញ​រថយន្ត​ព​ន្ល​យ់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ទៅ​ជួយ​ពន្លត់​ស្រាប់​ផង ប៉ុន្តែ​ពេល​នោះ បន្ទាប់​ពី​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ច្រើន​បំពង់​បាញ់​ពន្លត់​អាច​ទប់ទល់​ឈ្នះ​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​បាន​ចេញ​ទៅ​ឡើយ ៕

0 Reviews:

Post a Comment