Wednesday, February 3, 2021

ក្មេងប្រុសស្រី ២ នាក់បានលង់ទឹកស្លាប់ខណៈឪពុកម្ដាយមិននៅ ផ្ញើឱ្យជីដូនមើល...

ខេត្តកំពង់ឆ្នាំង : ក្មេងប្រុសស្រី២នាក់បានលង់ទឹកស្លាប់ខណះឪពុកម្តាយមិននៅផ្ញើនិងជីតាអោយមើលថែ ហេតុការភ្ញាក់ផ្អើ លខាងលើបានកើតឡើង នៅចន្លោះវេលាម៉ោង៥និង០០នាទីទៅម៉ោង៧និង០០នាទីថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១នៅរណ្តៅប្ រឡាយ ចំនុចខាងមុខផ្ទះរបស់ឈ្មោះ ផេង សុវី ភេទប្រុស ផ្លូវ លេខ53A ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្ដុលសែនសែនជយ័ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងនៅវេលាម៉ោង៨និ ង៥១នាទីយប់ថ្ងៃដដែលនេះថាក្មេងដែលរងទី១.ឈ្មោះ ថុន គៀថេន ភេទ ប្រុសអាយុ៧ឆ្នាំ មានឪពុកឈ្មោះ មិន ធឿន អា យុ៣១ឆ្នាំ  ម្ដាយឈ្មោះ ឃន សំ អាយុ២៩ឆ្នាំ។

 ក្មេងស្រីរងគ្រោះទី២.មាន ឈ្មោះ  ធូ ចាន់ថុន ភេទស្រី អាយុ ១០ឆ្នាំមានឪពុកឈ្មោះប៉ិល  ធីម អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះ ភុន ធីម អាយុ៣៦ឆ្នាំ។

ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ខាងលើរស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថាឪ ពុកម្តាយក្មេងប្រុសស្រីទាំង២នាក់ខាងលើមិននៅផ្ទះទេគេទៅធ្វើចំការអោយគេដោយទុកក្មេងប្រុសស្រីទាំង២នាក់ផ្ញើអោយជីតាមើលថែរខណះដែលជីតារវល់ធ្វើការងារនៅលើផ្ទះ ។


ក្រោយមកនាំគ្នាដើររកមើលនិងហៅចៅមិនឃើញក៍ដើរទៅមើ លក្នុងប្រឡាយគេឃើញអាវរបស់ក្មេងអណ្តែតក៍នាំគ្នាចុះរាវនិងស្រងចេញពីប្រឡាយទឹកនៅខាងមុខផ្ទះយកមកឡើងគោក ខណ:ដែលក្មេងប្រុសស្រីទាំង២បានស្លាប់បាត់ទៅហើយនៅក្នុងប្រឡាយគេឃើញបាល់មួយអណ្តែតទឹក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុពិនិត្ យសពក្មេងប្រុសស្រីទាំង២នាក់រួចមកក៍បានប្រគល់អោយទៅឪពុកម្តាយក្មេងៗរងគ្រោះទាំង២យកទៅធ្វើបុណ្យតាមប្រពៃ ណីផងដែរ ។





0 Reviews:

Post a Comment