Sunday, February 21, 2021

សមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ កំពុងចុះបិទក្លឹបខារា៉អូខេ (ឡូហ្សិក) បន្ទាប់ពីបុគ្គលិកម្នាក់ធ្វើការនៅទីនេះ , មានឧ៍ពុកធ្វើការនៅកោះពេជ្រ វិជ្ជមានកូវីដ-១៩

ខេត្តកណ្ដាល, នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២១ តាមរយៈបទបញ្ជារបស់អាជ្ញាធរខេត្ត កម្លាំងនគរបាលខេត្តកណ្ដាល សហ ការជាមួយនឹងអាជ្ញាធរ សមត្ថកិច្ចក្រុងតាខ្មៅ ចុះបិទក្លឹបកម្សា ន្តខារ៉ាអូខេយីហោ(ឡូហ្សិក) ជាបណ្ដោះ អាសន្ន ។ បន្ទាប់ពីក្រសួងសុខាភិបាលបានរក ឃើញថា, មានបុរស ម្នាក់ធ្វើការនៅកោះពេជ្រ វិជ្ជមានកូវីដ១៩ ហើយបុរសនោះ មានកូនជាបុគ្គលិកបម្រើការនៅក្លឹបខារ៉ាអូខេ ខាងលើនេះ ស្ថិតនៅភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

សូមបញ្ជាក់ថា, ប្រតិបត្តិការចុះបិទក្លឹបខារ៉ាអូខេ(ឡូហ្សិក) ដឹក នាំដោយលោក ឱ ផាន់ណា ស្នងការរង នគរបាលខេត្តកណ្ដា ល។

សូមបញ្ជាក់ផងដែរថា, ព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០ ២១ ជាករណីឆ្លងចូលជាសហគមន៍លើកទី៣ នៅក្រុងភ្នំពេញ , ក្នុងនោះគ្រាន់តែរយៈពេលជាង ១០ម៉ោង រកឃើញ ៣២ក រណី ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិនៅទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ននិងអនុវត្តឲ្យបាននូវវិធានការ , ៣ការពារ ៣កុំ និងការអំពាវនាវឲ្យបាននូវវិធានការចំនួន ៦ ចំណុចបន្ថែមទៀត។

ដោយឡែក នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបា លបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណី កូវីដ ១៩ ថ្មីចំនួន ១៧នាក់, និងជាសះស្បើយចំនួន ៣នាក់៕














0 Reviews:

Post a Comment