Friday, February 12, 2021

ជនសង្ស័យដែលរឹតកសន្តិសុខផ្ទះសំណាក់នៅក្រុងតាខ្មៅ ប្លន់យកម៉ូតូនិងទូរស័ព្ទ ត្រូវបានអាវុធហត្ថខេត្តកណ្ដាល សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ ក្របួចបានហើយក្រោយគេចខ្លួន១៤ថ្ងៃ...


(កណ្ដាល)៖ ជនសង្ស័យចំនួន២នាក់ដែលរឹតកសម្លាប់សន្តិសុខម្នាក់យាមផ្ទះសំណាក់នៅក្រុងតាខ្មៅ ប្លន់យកម៉ូ​តូ​និងទូរស័ព្ទកាលពី១៤ថ្ងៃមុន ត្រូវបានអាវុធហត្ថខេត្តកណ្ដាល សហការគ្នាជាមួយអាវុធហត្ថរាជធានីភ្នំពេញ តា​មស្រាវជ្រាវក្របួចចាប់បានហើយនៅទី១០ ខែ កុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុ​ក​កៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចស្ថិតក្នុ​ងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អេប ស្នាក់នៅភូមិអណ្តូង ៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធា​នីភ្នំពេញ ។ បើតាមលោក សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលបានឲ្យដឹងថា អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេប​ញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជា​ការឯកភាពខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯក​ភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ឃាតកម្មជាដើម។ លោកបន្តថា ជាក់ស្តែងករណីឃាតកម្មគិតទុកជាមុន ដែលកើតហេតុកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ៣៦២ ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេ​ត្តកណ្តាល ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់។ សម្លាប់ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី​ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុក្គលិក ផ្ទះសំណាក់ (ផ្ទះកើតហេតុ) ដែលមានទីលំនៅបន្ទប់ជួលភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យបានធ្វើសកម្មភាពយកកន្សែងពោះគោ​រឹត ក និងយកខ្នើយខ្ទប់មុខ រួចកាច់សោរកង់ (ចាក់ម៉ូតូ) និងកាច់សោរ ក ម៉ូតូម្ចាស់ផ្ទះសំណាក់។ ដំណើររឿងហេតុ : នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជនសង្សយ័ទាំងពីរនាក់បានទៅជួលបន្ទប់ផ្ទះសំណាក់ខាងលើដេក ដោយជនរងគ្រោះជាអ្នករៀបចំបន្ទប់ លុះដល់ម៉ោង ៥និង៣០នាទីទៀបភ្លឺម្ចាស់ផ្ទះសំណាក់ចេញ​ទៅខាងក្រៅ ពុំឃើញម៉ូតូរបស់ខ្លួននិងមិនឃើញជនរងគ្រោះ ក៏ទៅឆែកកាមេរ៉ា​សុវត្ថភាពមើលឃើញជនសង្ស័​យម្នាក់នៅបន្ទប់លេខ ៧ ជាអ្នកលួចម៉ូតូ។ ក្រោយមកម្ចាស់ផ្ទះសំណាក់ទៅបើកទ្វារបន្ទប់លេខ ៧ ជាប់សោរបើ​កមិនរួច ក៏យកសោរចាក់ទ្វារបន្ទប់នោះ ក៍ឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែមានគ្របកន្សែងពោះគោ និ​ងយកខ្នើយដាក់ពីលើមុខ។ ឃើញដូច្នេះក៏រាយការណ៍ទៅសម្ថកិច្ចពាក់ព័ន្ធតែម្តង។ ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តនិងក្រុងតាខ្មៅ បានចុះ​ទៅអន្តរាគមន៍ពិនិត្យកន្លែងកើតហេតុបើកការស៊ើបអង្កេតនិងស្រាវជ្រាវតាមនីតិវិធី ដោយបានសហការជា​មួយជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅតាមបទពិសោធន៏ និងបច្ចេកទេសវិទ្យាសាស្រ្តស្រាវជ្រាវ ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ រហូតឈានដល់ការកំណត់មុខសញ្ញាក្រុមជនសង្ស័យបាន។ ក្នុងនោះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងលោក ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងមានកិច្ចសហការរវាងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងនោះ កម្លាំងយើងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្សយ័បានជាប​ន្ត​បន្ទាប់ដូចខាងក្រោម ៖ - នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញខេត្តនិងក្រុងតាខ្មៅ ស្រុកកៀនស្វាយ បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំ​ណុ​ចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នាំមកអង្គភាពធ្វើការសាកសួរ និងដកហូតវ​ត្ថុតាងទូរស័ព្ទ ០១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ​ របស់ជនរងគ្រោះ (សព) និងសម្ភារ:ធ្វើសកម្មភាពមួយចំនួន។ បន្ទា​ប់មកថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថខេត្ត បានពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់​អេប ស្នាក់នៅភូមិអណ្តូង ៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង ម៉ូតូផាសស្អាប់ ០១គ្រឿង ព​​ណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680នៅចំណុចមុខស្ថានីយ​​​​អយស្មយ័យាន ស្ថិតក្នុងភូមិ២៣ សង្កាត់ស្រះ​ច​ក ខណ្ឌដូនពេញ។ ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ជនសង្សយ័ឈ្មោះ ថា ធុល បានឆ្លើយសារ​ភា​ព​ថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ហៅឈ្មោះ ខឹម សំណាង ឲ្យយកផាស់អេបដឹកខ្លួនពីកៀនស្វាយទៅកំពង់​ចា​ម លុះជិះមកដល់ក្រុងតាខ្មៅ ផាស់អេបខូចក៏យកទៅផ្ញើនៅមន្ទីរពេទ្យជយ័ជំនះ រួចក៏ហៅផាស់អេ​ប​ជិះទៅ​ដេ​កផ្ទះសំណាក់កើតហេតុហើយនាំគ្នាជក់គ្រឿងញៀនបណ្តើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួ​ចយកម៉ូតូនៅផ្ទះសំណាក់។ បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះឲ្យយកស្រាបៀពីរកំប៉ុងបន្ថែមទៀតចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូកហើយ ទាញ កន្សែងពោះ​គោរឹ​ត​-​​ក ជនរងគ្រោះ ថែមទាំងបានស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចឲ្យឈ្មោះ ខឹម​ សំណាង នៅយាមជនរងគ្រោះ ខ្លួនជាអ្នកទៅកាច់សោរលួចម៉ូតូ។ ក្រោយពីកាច់សោរ​លួ​ច​​ម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះដុបគ្នាទៅកៀនស្វាយ ខ្លួនបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃបួនរយដុល្លារ ចែកគ្នាពីរនាក់ឈ្មោះ ខឹម សំណាង បានម្នាក់ពីររយដុល្លារ។ ចំណែកជនសង្សយ័ឈ្មោះ ខឹម សំណាង បានសារភាពថាខ្លួនជា​អ្នកទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាង​លើ​របស់ឈ្មោះ ថា ធុល ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ និងកំពុងស្រាវជ្រាវស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត ៕







0 Reviews:

Post a Comment