Monday, February 22, 2021

វ៉ៃគ្នាថ្ងៃការ មួយភូមិ ទល់មួយភូមិ ផ្អើលពេញរោងការ…


កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ចាន់ ណា Music បានបង្ហោះសារវិដេអូអំពីសកម្មភាព ក្នុងថ្ងៃមង្គលការ មួយកន្លែងនៅក្នុង ខេត្ត​កំពង់​ធំ កំពុងតែប្រយុទ្ធគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលពេញ រោងការ ជាហេតុធ្វើឲ្យមហាជន ជាច្រើន បានសម្តែងការហួសចិត្តជាខ្លាំង ក្រោយពីបានឃើញហេតុការមួយនេះ។

បើយោងតាមគណនីហ្វេសប៊ុកខាងលើ បានប្រាប់ឲ្យដឹងថា “វ៉ៃគ្នាផ្អើលរោងការថ្ងៃទី 18.2.2021 វ៉ៃគ្នាថ្ងៃការមួយភូមិ ទល់មួយភូមិធំ នៅភូមិសំអោង ឃុំមាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់​ធំ នៅម៉ោងប្រហែលជា 2 រសៀល”។

នៅក្នុងវិដេអូមួយនេះ ពិតជាធ្វើឲ្យមហាជនជាច្រើនសម្តែងការហួសចិត្ត ជាខ្លាំង ព្រោះថ្ងៃជ័យសិរីសួស្តី បែរជា ជួបនូវរឿងមួយនេះ មិនដឹងថា ម្ចាស់ផ្ទះ ឬ ម្ចាស់ដើមការនោះ គាត់មានអារម្មណ៍បែបណានោះទេ? ហើយមិនដឹងថា យកមុខមាត់ទៅទុកនៅឯណានោះទេ?

ក្រោយពីបានឃើញសកម្មភាពរបស់ពួកគាត់ហើយនោះ ស្រាប់តែ ម្នាក់បានបង្ហាញអារម្មណ៍ ថា “ជើងកាងស្រុកស្រែ យកមុខអោយម៉ែឪណាស់ បំពុលសង្គម, គេធ្វើកម្មពិធីដើម្បីជួបជុំញាតិមិត្តបងប្អូនគឺដើម្បីសប្បាយរីករាចុះអ្នកធ្វើមិនគឹតខ្លះផងអីក៏អត់ចេះយកយល់គ្នាទៅវិញទៅមកចឹង, មានកំណើតណាស់អស់លោកអើយមិនចេះយកសន្តិភាពផ្លូវចិត្តដាក់ក្នុងខ្លួនទេដោយសារកំហឹងរបស់អស់លោកមិនគិតពីសិល៍ធម៌ក្នុងខ្លួនខូចទាំងកម្មវិធីមង្គលការគេទៀតនេះបានចំមហាភ្ញៀវមែនខូចឈ្មោះទាំងស្រុកភូមិទៀតគ្រាន់តែលឺឈ្មោះគេខ្លាចរអាមិនហ៊ានក្បែររាប់រកទេ។

 

 

     

0 Reviews:

Post a Comment