Saturday, February 13, 2021

រថយន្ដ​ធុនធំ​​​ បុក​​​រថយន្ត​​ឡង់​គ្រីស័រ បណ្ដាលឲរង​របួសធ្ងន់ស្រាល ៤នាក់.....


ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងយ៉ាងរន្ធត់ រវាង​រថយន្ដ​ធុនធំ​​​បុក​ជា​មួយ​​រថយន្ត​ម៉ាក​ឡង់​គ្រីស្ស័រក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា កើតឡើងកាលពីវេលា​ម៉ោង​០៩​ និង​២០​នាទីយប់​ថ្ងៃ​ទី​១២ កុម្ភៈ ​ស្ថិតលើ​ផ្លូវជាតិ​លេខ៤ (ចន្លោះ​គីឡូម៉ែត្រ​លេខ២១៤-២១៥) ក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​។

​សេចក្តីរាយការណ៍បន្តថា រថយន្ត​ភាគីម្ខាង​ម៉ាកហ៊ី​យ៉ា​ន់​ដាយ ព​ណ៌ក្រហម ពាក់​ស្លាក​លេខតា​កែវ៣A-២១៩៧ ទិស​ដៅ​ពី​ព្រះ​សីហ​នុ-ទៅ​ភ្នំពេញ ដែលអ្នកបើកបរ​មាន​ឈ្មោះ​ប៊ុ​ន ធឿ​ន ​អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​ឳ​ម៉ា​ល់ ឃុំរ​លាភ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍​សាត់ ​(ពុំ​មាន​រង​របួស​ទេ​) ។

រីឯរថយន្តមួយគ្រឿងទៀត​ម៉ាកឡង់គ្រីស្ស័រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​២N-​២៩៤៩ ​ដែលអ្នកបើកបរជាជនជាតិ​ចិន មាន​គ្នា​ចំនួន​០៤​នាក់ បាន​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​​មួយនៅ​​វាល​រេញ​ភ្លាមៗ ខណ:រថយន្តរងការខូច​ខាតយ៉ាងដំណំ ។

ជនជាតិ​ត្រូវបានស្គាល់​ឈ្មោះ​១-ឈ្មោះ Li wei lin ភេទ​ប្រុស អាយុ២៧​ឆ្នាំ អ្នកបើកបរ (​រង​របួសធ្ងន់​)​, ២-ឈ្មោះ Wu zhi pegng ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​រង​របួសស្រាល​)​, ៣-​ឈ្មោះ Li pan ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​រង​របួសស្រាល​)​ និង៤-ឈ្មោះ Cao xiaog ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​រង​របួសស្រាល​)​។

ទោះបីជាយ៉ាងណា ​នៅមិនទាន់ដឹងពីមូលហេតុដែលបង្ក​ឱ្យកើតគ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ សមត្ថកិច្ចកំពុង​សាកសួរ ។

0 Reviews:

Post a Comment