Monday, February 15, 2021

ឪពុកចុង​​ ​ចាប់​បង្ខំសេពសន្ថវៈ​កូនស្រី​ចុង​ជា​ច្រើន​ដង និងគំរាម​បង្ហោះ​​វី​ដេ​អូ​​រួម​ភេទទៀត លុះទ្រាំលែង​បាន​នាង​​ប្តឹង​​នគរបាល ចាប់​ជនសង្ស័យ.....


ខេត្ត​កណ្តាល ​៖ ​មានករណី​​ឪពុកចុង​​ម្នាក់​បាន​ចាប់​បង្ខំសេពសន្ថវៈ​កូនស្រី​ចុង​ជា​ច្រើន​ដង ​ព្រមទាំង​​គំ.រា.ម​បង្ហោះ​សកម្មភាព​រួ.ម​ភេទទៀត ​ខណៈដែល​ហេតុការណ៍នេះ​បានកើតឡើងតាំង​ពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​៣១ ​ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជន​រង​គ្រោះ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ​ទើបត្រូវក្មេងស្រីរងគ្រោះ​ប្តឹង​​នគរបាលឱ្យ​​ចាប់​ជនសង្ស័យជា​ឪពុកចុង​ខាងលើ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ឆ្នាំ ២០២១ នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ក្មេងស្រី​​រង​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស ​រស់នៅភូមិឃុំកើតហេតុ​ខាងលើ​ មាន​ម្តាយ​បង្កើត​ឈ្មោះ ចំរើន សួស្តី អាយុ​៣៦​ឆ្នាំ ​មេផ្ទះ និង​​ឪពុក​បង្កើត​ឈ្មោះ គឹ​ម ចាន់​ធា អាយុ​៣៧​ឆ្នាំ ​បាន​លែងលះ​គ្នា​ ។ ចំណែក​ជនសង្ស័យ​ត្រូវជា​ឪពុកចុង​ឈ្មោះ ទេព តុលា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ ទីលំនៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ​​។

នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ឪពុក​ម្តាយ​​ក្មេង​ស្រី​​រង​គ្រោះ ដោយសារ​តែ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ក៏​បាន​លែងលះ​គ្នា​៤​ឆ្នាំ​មក​ហើយ ដោយ​មានកូន​ចំនួន​៣​នាក់ ​ក្នុងនោះ​ប្រុស​ម្នាក់​ ​និង​ស្រី​២នាក់​ (​​ក្មេង​ស្រី​​រង​គ្រោះជា​កូន​ទី​១)​។

​តាម​ប្រភពដដែលបានបន្ត​ថា​ ​លុះនៅ​​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ ម្តាយ​​ក្មេង​ស្រី​​រង​គ្រោះ​ក៏​បាន​រៀប​ការ​ប្តី​មួយទៀត​ឈ្មោះ​ទេព តុលា (ជាជនសង្ស័យ) ហើយ​បន្ទាប់​ពី​​ក្មេងស្រី​​រង​គ្រោះ​បាន​ចូលរួម​ផឹកស៊ី​ស្រវឹង​ដេក​លក់​រហូត​ដល់​ពាក់កណ្តាល​យប់ ​ស្រាប់តែ​ឪពុកចុង​ក៏​បាន​ឡើង​ទៅ​ចាប់​បង្ខំសេពសន្ថវៈ​​រហូត​បាន​សម្រេច​ម្តង​។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា ក្រោយមក​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២០
ម្តាយ​និង​ឪពុកចុង ក៏​បាន​នាំ​​ក្មេងស្រី​​រង​គ្រោះ​ទៅ​ធ្វើ​ពិធី​កាត់​ចំណងដៃ​នៅ​ខេត្តស្វាយរៀង ហើយ​ជនសង្ស័យជា​ឪពុកចុង​ក៏​​ចាប់​បង្ខំសេពសន្ថវៈ​ក្មេងស្រីរងគ្រោះ​បាន​សម្រេច​ម្តងទៀត​។ លុះ​ក្រោយមក​ទៀត​ ជនសង្ស័យ​ក៏​បាន​ចាប់​បង្ខំសេពសន្ថវៈ​ក្មេងស្រីរងគ្រោះ​នៅ​លើ​ផ្ទះ​​បាន​សម្រេច​ម្តងទៀត​ ​ថែមទាំង​​ថត​វី​ដេ​អូ​ទុក​មើល​ទៀត​ផង​។

តាម​ប្រភពដដែលបានបន្តទៀត​ថា លុះ​ក្រោយមក​ទៀត​ ជនសង្ស័យ​បាន​សុំក្មេងស្រី​​រងគ្រោះ​រួ.ម​ភេទ​បន្តទៀត តែ​​នាង​មិន​ព្រម ពេល​នោះ​ជនសង្ស័យ​ក៏​បាន​យក​វី​ដេ​អូមក​គំ.រា.ម បើ​មិន​ព្រម​ នឹង​យក​វី​ដេ​អូ​នោះ​បង្ហោះ​លើ​បណ្តាញសង្គម​អោយ​គេ​ដឹង ទើប​ជន​រង​គ្រោះ​​យល់ព្រម​រួម​ភេទ​ជាមួយ​ជនសង្ស័យ​ជា​បន្ត​បន្ទាប់​បាន​សម្រេច​ចំនួន​​៨​ដង​។

តាម​ប្រភព​ដដែល​បានបន្តទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​របស់​ឪពុកចុង​ដែល​តែងតែ​ចាប់បង្ខំ​​សេពសន្ថវៈ​​លែង​បាន នាង​ក៏​​រៀបរាប់​ប្រាប់​ម្តាយ តែ​ម្តាយ​គ្រាន់​ស្តីបន្ទោស​អោយ​ឪពុកចុង​បី​បួន​មាត់​តែ​ប៉ុណ្ណោះ ទើប​ជន​រង​គ្រោះ​ខឹង​ក៏​បាន​ឈប់​រៀន​ហើយរ​ត់ទៅ​រស់នៅ​ជាមួយ​ម្តាយមីង​ប្រកប​របរ​ស៊ី​ឈ្លួ​ល​លាងចាន​អោយ​គេ​នៅ​ខេត្តព្រៃវែង ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា​ ជន​រង​គ្រោះ​ឈប់​រៀន ឪពុក​បង្កើត​ក៏​បាន​ហៅ​​នាង​អោយទៅ​រស់នៅ​ជាមួយ​នៅឯស្រុក​ស្អាង ខេត្តកណ្តាល ហើយ​ប្រាប់​​នាង​​អោយទៅ​យក​ខោអាវ​នៅផ្ទះ​ ដើម្បី​មក​រស់​ជាមួយ​​គ្នា​។

លុះ​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ជន​រង​គ្រោះ​ក៏​បាន​ត្រឡប់​ចូល​ផ្ទះ​ដើម្បី​រៀបចំ​ខោអាវ​ដើម្បី​ទៅ​រស់នៅ​ជាមួយ​ឪពុក​បង្កើត​វិញ ក៏​បាន​ជួប​ជាមួយ​ជនសង្ស័យ​ជា​ឪពុកចុង ពេល​នោះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជនសង្ស័យ​ក៏​បាន​វាយ​ធ្វើបាប​នាង ទើបនាង​​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​​នគរបាល​ ​ដើម្បី​​អោយសមត្ថកិច្ច​​ចុះ​មក​ឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​និ​តិ​វិធី​តែ​ម្តង​។

តាម​ការ​សាកសួរ​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​រួម​ភេទ​ជាមួយ​ជន​រង​គ្រោះ​បាន​សម្រេច​ជា​ច្រើន​ដង​ប្រាកដ​មែន មិន​បាន​ចាប់​បង្ខំសេពសន្ថវៈ​នោះ​ទេ គឺ​ដោយសារ​ការ​ព្រមព្រៀង​​ត្រូវរ៉ូវ​គ្នា​។

បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ ៕​

0 Reviews:

Post a Comment