Sunday, February 21, 2021

ឃាត់ខ្លួនស្រ្តីជនជាតិថៃ៣នាក់ ចង់ឆ្លងចូលប្រទេសថៃតាមច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ មន្រ្តីនគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្ថរជាតិប៉ោយប៉ែត បានធ្វើការឃាត់ខ្លួននារីជនជាតិ ថៃចំនួ ន៣នាក់ ព្រមទាំងសម្ភារៈ ជាប់ខ្លួនវ៉ាលីចំនួន៣ ដែលមានបំណងឆ្លងចូលទៅក្នុងទឹកដីថៃ នៅវេលាវេលាម៉ោងប្រមា ណ៥ល្ងាច ថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។


បើតាមការឲ្យដឹងពី សមត្ថកិច្ចបាន ឲ្យដឹងថា នារីទាំង៣នាក់ខាង លើនេះ បានជួលរថយន្តជិះពី ប៉ោយប៉ែត ដើម្បីទៅ ខេត្តប៉ៃលិន លុះធ្វើដំណើរទៅដល់ ស្រុកម៉ាឡៃ របស់ ខេត្តបន្ទាយមានជ័យ ត្រូវ បានកម្លាំងសមត្ថកិច្ចនៅទីនោះធ្វើការជឃាត់ខ្លួន និងឲ្យវិល ត្រឡប់មកក្រុងប៉ោយប៉ែតវិញ។


បើតាមសំដីរបស់ស្រ្តីជនជាតិថៃទាំង៣នាក់ខាងលើ បានរៀប រាប់ប្រាប់អ្នកសារព័ត៍មានយ៉ាងដូចឆ្នេះថា  ពួកនាងធ្វើការនៅក្រុមហ៊ុ នកាស៊ីណូ ហូលីដេ ផាលេស ពួកនាងបានជួលរថយ ន្តជិះ ក្នុងគោលបំណងទៅកាន់ខេត្តប៉ៃលិន ដោយចេញដំណើ រនូវវេលាម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួននិងឲ្យវិលត្រឡប់មកក្រុងប៉ោយប៉ែតនិងឆ្លងដែន ចូលប្រទេសថៃតាមច្រកព្រំដែនអន្ថរជាតិប៉ោយប៉ែ តប៉ុន្តែត្រូវបាន សមត្ថកិច្ចប្រចាំច្រកឃាត់ មិនអនុញ្ញាតិ ឲ្យចូលទៅ ក្នុងទឹកដីថៃ និងប្រាប់ឲ្យឡប់ទៅក្រោយវិញ។


ក្រោយសមត្ថកិច្ចធ្វើការណែនាំ អប់រំ ពួកនាងទាំង៣នាក់ក៏សម្រេចចិត្តវិលត្រឡប់ទៅក្រោយវិញ ដើម្បីទៅរកជួលសណ្ ឋាគារស្នាក់ នៅ។យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា ចាប់ពីថ្ងៃស្អែកទៅ ស្រ្តីជនជាតិថៃទាំង៣នាក់ខាងលើ និងបន្តដំណើរទៅណាទៀតទេ៕





0 Reviews:

Post a Comment