Monday, February 8, 2021

សង្វៀនបញ្ជល់មាន់និងអាប៉ោងរបស់លោក ហុង អេងសមត្ ថកិច្ចនៅមូលដ្ឋានមិនហ៊ានបង្ក្រាប បើបង្គ្រាបវិញបានតែមាន់និងតង់ តើមកពីហេតុអ្វីទៅ?

យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្មី សង្កាត់វិហ៊ាហ្លួង ក្រុងសួង  ខេត្តត្បូងឃ្មុំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថាក្នុងចំការស្វាយចន្ទី មានសង្វៀនបញ្ជល់មាន់និងអាប៉ោងក៍ដូចជាល្បែងសុីសងដ៍ធំកំពុងរីករាលដាលយ៉ាងគំហុ ក ហើយ​មិនឃើញ​លោក អធិការនគរបាលក្រុងសួង និងលោ ក អភិបាលក្រុងសួងចាត់វិធានការទប់ស្កាត់ទាល់តែសោះ បើប ង្គ្រាបវិញមិនដែលចាប់អ្នកលេងនិងម្ចាស់សង្វៀនបានទេគឺបាន តែមាន់និងតង់ទេ។  


 បញ្ហានេះគឺជារឿងដែលឯកឧត្តម បែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំមិនគួរមើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ននេះ​ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាងពេញបន្ទុក​ក្នុង​ទឹកដី​ក្រុងសួងហើយលោក អធិការ និងលោកអភិបាលក្រុងសម្ងំស្ងាត់ឈឹង។


ប្រភពព័ត៌មានពីប្រជាពលមួយចំនួនបានបន្តទៀតថានៅភូមិថ្មី ក្រុងសួង ខេត្តត្បូងឃ្មុំ ខាងក្រោយសាលាក្រុងប្រហែលជាង ០៣ គីឡូម៉ែត្រកំពុងបើកលេងល្បែងបញ្ជល់មាន់យ៉ាងគគ្រឹក គគ្រេង។


 ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​បើក​ល្បែងស៊ីសង​នោះ បាន​ឲ្យ​ដឹង ថា ក្នុងមួយថ្ងៃៗមានអ្នកចូលលេងល្បែងយ៉ាងពពាក់ពពូនលើ សគេដង្ហែរកឋិនទៅទៀត តែ​មិន ដែល​ឃើញ​ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ម្តងណាទាល់តែ សោះ។


ប្រជាពលរដ្ឋក្នុងក្រុងសួងកំពុងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខ​សង្គម ព្រោះទាំងលោក អភិបាលក្រុង និងលោក  អធិការនគរបាលក្រុង អសកម្មការងារដូចគ្នា ហើយពួកគាត់មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសផ្សេងៗដើម្បីពង្រឹងមូល ដ្ឋាន ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនោះទេ។


 គួរបញ្ជាក់ផងដែរបេីកន្លែងណាមានករណីល្បែងសុីសងកន្លែងនោះវានិងអាចកេីតមានឡេីងនូវអំពេីចោរកម្មដែលធ្វើអោយព លរដ្ឋមានការភ័យខ្លាចពីករណី ចោលួច ចោរឆក់ ចោរប្លន់និង គ្រឿងញៀន៘ 


ទន្ទឹមនឹងនេះផងដែរពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមអភិ បាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំជាពិសេសលោកប៉ែន រ័ត្នស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការជាបន្ ទាន់ដើម្បីបង្ក្រាបសង្វៀនបញ្ជល់មាន់នេះផង។









0 Reviews:

Post a Comment