Wednesday, February 17, 2021

មេខ្យល់​១​នាក់ បញ្ជូនទៅ​តុលាការ និង​៧​នាក់​ទៀត​ ជា​ពលករ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក...


បន្ទាយមានជ័យ: នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ នៃ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​មេខ្យល់​១​នាក់ ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ ក្នុងក​រណី​ជូន​ពលករ​ឆ្លងដែន​ខុសច្បាប់ ​និង​៧​នាក់​ទៀត​ ជា​ពលករ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​។​

លោកស្រី​ឧត្ដមសេនីយ៍ត្រី ឌី សុជាតិ ស្នងការ​ទទួល​ផែន​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​នី​តិជន បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​មេខ្យល់​នេះ ​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​លោក​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​នគរបាល​​ទាំ​ងអស់​ ត្រូវ​ចុះ​បង្ក្រាប​មេខ្យល់ ​ដែល​លួច​ជូន​ពលករ​ឆ្លងដែន​យក​ទៅ​ធ្វើការ​នៅ​ស្រុក​ថៃ​ដោយ​ខុសច្បា​ប់ទើប​នគរបាល​ស្រុក​ស្វាយចេក​ចុះ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​បាន​១​នាក់ឈ្មោះ​ ប៉ា សា​មិត្រ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមា​ន​​ជ័យ ដោយ​ពាក់ព័ន្ធ​នឹង​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃត្រង់​ចំណុច​ភូមិ​ល្បើក​ស្វាយ ដំ​ណា​ក់​កកោះ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ចំនួន​២​នាក់ ទី​១. ឈ្មោះ​ នុត សាវ​ណ្ណ អាយុ​២៥​ឆ្នាំ, ទី២. ​ឈ្មោះ វ៉ាន់​ថា ស្រីមុំ អាយុ​២៥​ឆ្នាំ​ ជា​ប្តី​ប្រពន្ធ​និង​គ្នា​បម្រុង​ជូន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។
​លោកស្រី​ឧ​ត្ត​ម​សេនីយ៍ ឌី សុជាតិ បានប​ញ្ជាក់​ទៀតថា ​បន្ត​មក​ទៀត​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ បាន​ជួបប្រទះ​ពលករ​ខ្មែរ​ចំនួន​៥​នាក់​ទៀត មកពី​ខេត្ត​កំពង់ធំ នៅ​ចំណុច​រង្វង់​មូល​បឹង​ត្រកួន ក្នុង​ភូមិ​សាស្ត្រ ភូមិ​បន្ទាយ​មាន​រឹទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ពេល​សួរនាំ​ពួកគេ​ប្រាប់​ថា​ទៅ​​ថៃ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន និង​ផ្តល់​ព័ត៌មាន​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក មក​ទ​ទួ​លយក​។ ចំពោះ​ពលករ​ទាំង​៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​សម្តេចឪ នៅ​ក្រុង​សិរីសោភ័ណ ព្រឹក​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ​ផង​ដែរ ៕

0 Reviews:

Post a Comment