Wednesday, February 24, 2021

ចាប់ឃាត់ខ្លួនជនជាតិបារាំងម្នាក់មានសារធាតុញៀនក្នុងខ្លួន មានអាវុធ អាកា៤៧មួយដើម ប្រើប្រាស់ខុសច្បាប់ នឹងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃក្នុងបុរីសុភមង្គល ..

រាជធានីភ្នំពេញ៖ ដោយទទួលបានបទបញ្ជា​ពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ដឹ កនាំដោយលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួ លផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ ឋានដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជន ជា តិបារាំងម្នាក់ នៅចំណុចកបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ករណីស្នាក់នៅខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និង ប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។


ជនសង្ស័យ ជាជនជាតិបារាំង មានឈ្មោះ BAUDRY SEB ASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ ។


បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ប ណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធីច្បាប់៕





0 Reviews:

Post a Comment