Sunday, February 21, 2021

ក្រុមក្មេងស្ទាវប្រដាប់ដោយដំថ្ម និងឈើជ្រុង មកវាយទៅលើម្ចាស់រថយន្តម៉ាកព្រូស និងរថយន្តបណ្តាលឲ្យម្ចាស់រងរបួសក្បាល ចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ..

ភ្នំពេញ៖ បុរសម្នាក់មិនដឹងថាធ្លាប់មានគំនុំជាមួយនិងជនបង្កពីពេលណាមកទេខណះពេលខ្លួនយករថយន្តមកចតនៅមុខម៉ាតរួចចូលទៅខាងក្នុងសម្រាកមួយភ្លេតក៏ត្រូវបានក្មេងស្ទាវមួយក្រុមប្រដាប់ដោយឈើរជ្រុងនិងដុំថ្មរមកវាយកម្ទេចរថយន្តបណ្តាលឲ្យរងកាខូចខាតរួចក៏នាំគ្នាឡើងម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍បានភ្ញាក់ផ្អើលនេះដែរកើតឡើងនៅវេលាម៉ោង ២ និង ២០ នាទីឈានចូលថ្ងៃអាទិត្យទី ២១ ខែកុម្ភៈឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងប្រភពព័ត៌មានពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាកព្រូសមួយគ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2-AK 0364 ធ្វើដំណើរចេញពីផ្ទះមកហូបអីជាមួយមិត្តភក្រ្ក័តិចតួចជិតនិងកន្លែងកើតហេតុខាងលើរួចក៏បានបើករថយន្តចេញមកវិញចូលទៅឈុបនៅមុខម៉ាតចូលសំរាកមួយភ្លេតខណះភ្លាមនោះដែរមិនដឹងថាលេចមុខក្មេងស្ទាវមួយក្រុមមកពីណាប្រដាប់ដោយដំបងនិងឈើរជ្រុងជិះម៉ូតូមកឈុបវាយ ទៅលើរថយន្តបណ្តាលឲ្យខូចខាតកញ្ចក់និងទ្វារស្ទើទាំងស្រុងរួចម្ចាស់រថយន្តបានរត់ចេញពីក្នុងម៉ាតសំដៅមកមើលរថយន្តក៏ត្រូវជនបង្កវាយបែកក្បាលរងរបួសរួចនាំគ្នារត់ឡើងម៉តូជិះរត់បាត់ស្រមោល។ ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ធានចុះមកដល់រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្រិ៍នគបាលរដ្ធបាលសង្កាត់ចោមចៅទី៣ដើម្បីឲ្យសមត្តកិច្ចតាមស្រាវជ្រាវតាមឃាត់ខ្លួនជនបង្កខាងលើមកដោះស្រាយទៅតាមនិតិវិធីផ្លូវច្បាប់។




0 Reviews:

Post a Comment