Sunday, February 28, 2021

ភ្ជួរដីប៉ះចំមីនតោនផ្ទុះរញ្ជួយធរណី! បណ្ដាលឱ្យដាច់ត្រាក់ទ័រជាបំណែក និងរបួសធ្ងន់តៃកុងម្នាក់ នៅស្រុកអន្លង់វែង​!

(ឧត្តរមានជ័យ)៖ បុរសជាតៃកុងត្រាក់ទ័រម្នាក់បានរបួសធ្ងន់កំ ពុងជួយសង្គ្រោះបន្ទាន់! ខណៈត្រាក់ទ័រ បានរងការខូចខាតទាំងស្រុង បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដី ប៉ះចំមីនតោនបណ្ដាលឱ្យផ្ទុះរញ្ជួយធរណី...!។


ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃត្រង់​ ក្នុងថ្ងៃទី២៧​ខែកុម្ភ:​ ឆ្នាំ២០២១ នៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ ។ ជនរងគ្រោះជាតៃកុង ភេទប្រុស​ អាយុ ២៥ឆ្នាំ​ រងរបួសជាទម្ងន់​ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរទេព្យផងដែរ។


សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ជន រងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីតែម្នាក់ឯង ។

លុះដល់ម៉ោងកើតហេតុ ស្រាប់តែភ្ជួរប៉ះចំមីនតោន បណ្ដាលឱ្យផ្ទុះខ្ទាតផ្លោងត្រាក់ទ័រដាច់ជាបំណែក ខណៈជនរងគ្រោះបានរងរបួសធ្ងន់។

ករណីនេះ!ពលរដ្ឋបានសម្ដែងការសោកស្ដាយអាណិតជនរងគ្រោះជាខ្លាំង ព្រោះខិតខំសន្សំលុយទិញត្រាក់ទ័រ ។

ដេីម្បីយកមកធ្វេីកសិកម្មលេីស្ទួយជីវភាពក្នុងគ្រួសារ​ តែបែរជាចៃដន្យជួបគ្រោះថ្នាក់ ដោយសារគ្រាប់មីនតោន សំណល់ពីសង្គ្រាម ជាហេតុនាំឱ្យរបួសធ្ងន់ខ្លួនឯងនិងខាតបង់ទ្រព្យសម្បត្តិទៅវិញ។






0 Reviews:

Post a Comment