Monday, February 22, 2021

យុវជនមួយក្រុមយកកាំបិតកាប់ និងអារ.ក យុវជនម្នាក់ដល់ដាច់ ក ស្លាប់ និង២នាក់រងរបួស....


ភ្នំពេញ៖ ក្រុមយុវជន ចំនួន៦នាក់បានធ្វើសកម្មភាពយកកាំបិតមកកាប់ហេីយអារ.ក ទៅលេីយុវជន៣នាក់នៅក្នុងផ្ទះ បណ្តាលអោយស្លាប់ម្នាក់ និងរងរបួស២នាក់​ នៅសង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ នាយប់ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២១  ។

ក្រុមជនសង្ស័យ​ជាឃាតក បន្ទាប់ពីបង្កហេតុ បានរត់គេចខ្លួនបាត់អស់តែម្តង ។កន្លែងកើតហេតុបន្សល់ទុកតែសំបកកំប៉ុងស្រាបៀរ ម៉ាកកម្ពុជា រប៉ាត់រប៉ាយ ជាមួយកាំបិត , សាកសព និងសំឡេងយំស្រែកកងរំពងពីសាច់ញាតិសពជនរងគ្រោះ។

គេពុំទាន់ដឹងពីហេតុការណ៍ខាង បង្កឡើងដោយសារមូលហេតុអ្វីនៅឡើយ ខណ:សមត្ថកិច្ចកំពុងព្យាយាមជួយអន្តរាគមន៍យកជនរងគ្រោះ ដែលរងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចមានភាពមមាញឹក រវល់ក្នុងចំណុចខ្ពស់ទទួលខុសត្រូវ លើវិធានការយាមកាមតាមទីតាំងកន្លែងធ្វើចត្តាឡីស័ក។


សង្ឃឹមថាសមត្ថកិច្ច នឹងបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេតស្វែងរក ក្រុមជនដៃដល់ជាឃាតក ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕









0 Reviews:

Post a Comment