Saturday, February 20, 2021

កូវីដមកវិញលេីកនេះ​មិនទាន់ដឹងស្ថានការណ៍នៅឡេីយ...

ទាបភ្លឺថ្ងៃទី២០កុម្ភៈនេះ​ កម្លាំងគណៈបញ្ជាការរាជធានីភ្នំពេញ​ ខណ្ឌ ចំការមន​ បានដាក់កម្លាំងសមត្ថកិច្ចចម្រុះចុះធ្វេីការបិទផ្លូវចេញ ចូលជុំវិញបរិវេណមជ្ឈមណ្ឌលពាណិជ្ជកម្ម​ Golden Street ទល់មុខអាគារ The Bridge ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេ បាសាក់​ ខណ្ឌចំការមន និងផ្លូវឡេីងកោះពេជ្រ ស្ពានហង្ស​ ស្ពានឥន្ធូរ និងស្ពាននាគភ្លោះ ដោយដាក់រនាំងដែកបិទមិនអនុញាតិឲ្យមានការចេញចូលជាបណ្ដោះអាសន្ន នេះជាដំណឹងបឋមដែលទទួលបានប៉ុណ្ណោះ សូមរងចាំដំណឹងបន្ថែម​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ នឹងថ្លែងស្តីពីព្រឹត្តិការណ៍ដែលមា នការបិទការចេញចូលកោះពេជ្រព្រឹកនេះ។ 


ការថ្លែងនេះអាចទាក់ទងនឹងករណីផ្ទុះកូវីដសារជាថ្មីម្តងទៀត​ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បន្ទាប់ពីអ្នកសារព័ត៌មាន បានសួរថា “មីង មានការលើកឡើងថា បិទកោះពេជ្យគឺដោយសារមានករណី កូវីដឆ្លងថ្មី? ក្មួយចាំស្តាប់ប្រសាសន៍សម្តេចតេជោ។


នៅវេលាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២ ០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេ ជោ។​ ការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងកាច់ផ្សាយបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត៕










0 Reviews:

Post a Comment