Monday, February 1, 2021

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ​ Oun len ..

កណ្តាល : នារសៀលថ្ងៃចន្ទ ៤ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវ នឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០ ២១ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វើកាឆ្លើយតប

ជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ​ Oun len ដែលបានបង្ហោះនៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួន​មានខ្លឹមសារ​ថា ៖

(សូមសំណូមពរដល់អធិការដ្ឋានស្រុកអង្គស្នួលជួយសម្របសម្រួលករណីមានការកាប់សម្លាប់នៅរម្យណីដ្ឋានជង្លង់ម្លូុ ដែលមានទីតាំងនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទៅលើប្អូនប្រុសឈ្មោះ ភុំ សាមុត​ ក្នងនាងខ្ញុំជាបងស្រីជន រងគ្រោះសូមសំណូមពរឱ្យសមត្ថកិច្ច ប៉ូលីសមេត្តាជួយសម្របសម្រួលក្នុងរឿងនេះផង ជួយរកឃាត ករឱ្យឃើញដែ លវាហ៊ានធ្វើដល់ថ្នាក់ហ្នឹងពេលនេះជនរងគ្រោះមានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។)

ក្រោយពីទទួលបានដំណឹងនេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគ របាលស្រុកអង្គស្នួលបានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ។

ជាលទ្ធផល បានបំភ្លឺឱ្យដឹងថា៖ជា ករណី ហិង្សាដោយចេតនានេះកេីតហេតុនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១វេលាម៉ោង ១៤,៣០នាទីស្ថិតនៅចំណុច  រមណីយ៍ដ្ឋាន ជន្លុងម្លូ ភូមិចុង បឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគបាលបាបន្តទៀតថាជនរងគ្រោះមានឈ្មោះ ភុំ សាមុត ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស នៅភូមិ ចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល។


ចំនែកជនសង្ស័យប្រហែល ១០នាក់មិនទាន់ស្គាល់អត្តសញ្ ញាណនៅឡើយទេ។


មុនពេលកើតហេតុគេបានឲ្យដឹងថាថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល១៥,០០នាទី ជនរងគ្រោះបានទៅលេង នៅរមណីដ្ឋាន ជន្លុងម្លូ ជាមួយមិត្តភក្តិស្រីៗចំនួន ០៤នាក់ទៀត រួមមាន៖

១-ឈ្មោះ ចិត្ត នីតី ភេទស្រីអាយុ ១៧ ឆ្នាំ មុខរបរសិស្សនៅអង្គស្រែពោធិ៍​ ឃុំទួលព្រេជ​ ស្រុកអង្គស្នួលខេត្តកណ្តាល។ 


២-ឈ្មោះ  ផល ស្រីលក្ខ័ ភេទស្រី អាយុ ១៧ ឆ្នាំ មុខរបរសិស្ស នៅភូមិ ច្រកក្រសាំងឃុំ​ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 


៣-ឈ្មោះ ធា សុជាតា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្សនៅភូមិទន្លាប់ឃុំទួលព្រេជ​ ស្រុកអង្គស្នួលខេត្តកណ្តាល។ 


៤-ឈ្មោះសរ ស្រីលក្ខ័ ភេទ ស្រី អាយុ១៦ ឆ្នាំមុខរបរសិស្ស នៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។ 


ក្រោយមកឈ្មោះ ផល ស្រីលក្ខ័ ឈ្មោះ ធា សុជាតា  ឈ្មោះ សរ ស្រីលក្ខ័ បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នា ចំណែកឈ្មោះ ភុំ សាមុត និង ឈ្មោះ ចិត្ត នីតី អង្គុយនៅកញ្ចុះ ០២នា ក់ លុះដល់មោង១៦ជាង ស្រាប់តែមានមនុស្ស០១ក្រុម ប្រហែ ល១០នាក់ ជិះម៉ូតូមានកាន់កាំបិត ដាវមកកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់​ ហេីយជនបង្កគេចខ្លួនបាត់អស់ទៅ។

បន្ទាប់មក សាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យ អាត នៅភូមិអន្ទុងក្រវៀន ឃុំម្កាក់​ ហើយបន្តយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ​ រាជធានីភ្នំពេញ​ បន្តទៀត។

នៅថ្ងៃទី៣១.០១.២០២១​ កម្លាំងផ្នែកជំនាញស្រុក​ បានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃ​ ជួបជនរងគ្រោះ​ និងសាច់ញាតិ ដេីម្បីសួរនាំស្ថានភាពជម្ងឺរបស់ជនរងគ្រោះ​។

ស្ថានភាពជនរងគ្រោះមានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង (ផុងរលាក្បាល កំពុងតាមដានបន្ត)មានរបួសខ្នងខាងក្រោយមួយកន្លែង មុតដល់ឆ្អឹងខ្នងនិងមានរបួសផ្នែកស្មាខាងឆ្វេងមួយកន្លែងមុតដល់ឆ្អឹង និងរបួសកំភួនដៃខាងឆ្វេង មានរបួសលើខ្នងដៃខាងស្ដាំមួយកន្លែង មុតដល់ឆ្អឹង មានរបួសលើប្រអប់ជើងខាងស្ដាំមួយកន្លែង មុតដល់ឆ្អឹង មានរបួសលើឆ្អឹងជំនីខាងឆ្វេងមួយកន្លែង។

នគរបាលបានបញ្ជាក់ថាតាមការបញ្ជាក់របស់គ្រូពេទ្យ ជនរងគ្រោះនៅសន្លប់មិនដឹងខ្លួន
ព្រមទាំងមិនអាចដក ដង្ហើមដោយ ខ្លួនឯងគ្រប់គ្រាន់ ត្រូវការម៉ាស៊ីនអុកស៊ីសែនជួយ បាញ់ខ្យល់ បន្ថែម។ចំពោះការវិវឌ្ឍន៍ជម្ងឺមិនច្បាស់លាស់ឡើយ អាចប្រែប្រួលគ្រប់ពេលវេលា។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុ​ក​ និងប៉ុស្តិ៍រដ្ឋបាលម្កាក់​ កំពុងធ្វេីការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្ទន្ទាទោសតាមច្បាប់។






0 Reviews:

Post a Comment