Wednesday, March 3, 2021

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅស្តុបតាលន់ផ្លូវ 21បេក្រុងតាខ្មៅខេត្តកណ្ដាល....

កណ្តាល÷នៅវេលាម៉ោងប្រហែល ០១:៣០នាទីរំលងអធ្រាត្រ ថ្ងៃទី ០២ ឈានចូលទី ០៣ ខែមិនាឆ្នាំ ២០២១ នេះ មានហេ តុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយគួរអោយរន្ទត់មួយបានកើតឡើង នៅចំណុចស្តុបតាលន់តាមបណ្ដោយផ្លូវ ២១បេ សង្កាត់ តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តហាយលែនដឺខ្ទេចខាងមុខទាំងស្រុងតែម្ដងនឹងបែកពោងសុវត្ថិភាព ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់ដឹងខាងណាខុសខាងណាត្រូវនៅឡើយទេរង់ចាំនគរបាលចរាចរណ៍ផ្លូវគោកក្រុងតាខ្មៅមកវាស់វែងដើម្បីរកខុសនិងត្រូវ ។

ក្រោយពេលកើតហេតុរួច នគរបាលជំនាញចរាចរណ៍ផ្លូវគោកបានចុះមកដល់កន្លែងកើតហេតុ រួចវាស់វែងដើម្បីរកខុសត្រូវនិងយករថយន្ដទាំង សង្ខាង ទៅរក្សាទុកនៅអធិការដ្ឋាននគ របាលក្រុងតាខ្មៅដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕










0 Reviews:

Post a Comment