Monday, March 1, 2021

ខូចចិត្តប្រពន្ឋលែងផង សុំលុយម្ដាយទិញស្រាផឹកលែងបានទៀត ខឹងពេកបង្ហូរសាំងពីម៉ូតូ ចាក់ដុតផ្ទះម្ដាយនិងផ្ទះបងស្រី ឱ្យក្លាយជាផេះទាំង០២ខ្នង នៅស្រុកស្វាយជ្រំ..

(ស្វាយរៀង)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគ របាលស្រុកស្វាយជ្រំ ឃាត់ខ្លួន បន្ទាប់ពីតូចចិត្តនិងប្រពន្ ធលែង ផឹកស៊ីស្រវឹង ខឹងសុំលុយម្តាយមិនបាន ដុតផ្ទះម្ដាយនិងផ្ទះបងស្រីបង្កើត ឆេះអស់២ខ្នងទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង ១០ នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិទួលច្រេ ស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។សមត្ ថកិច្ចនគរ បាលស្រុកបានឱ្យដឹងថា៖ ជនសង្ស័យដែលសមត្ថកិច្ ចឃាត់ខ្លួនឈ្មោះម៉ឺង រ័ក្ស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកម្ចាស់ផ្ទះដែល ឆាបឆេះ អស់នោះឈ្មោះ គឹម រិន អាយុ៧៣ឆ្នាំ ត្រូវជា ម្ដាយបង្កើត របស់ជនសង្ស័យ ។

និងផ្ទះមួយខ្នងទៀតដែលឆេះអស់ ម្ចាស់ ឈ្មោះ ពៅ សាបុល  អាយុ៤៣ឆ្នាំ មុខរបរកសិករនៅភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ត្រូវជាបង្កើតរបស់ជនសង្ស័យ!។


ប្រភពបន្តថា៖ ផ្ទះដែលអគ្គិភ័យលេបត្របាក់មាន ទំហំបណ្តោ យ៥ម៉ែត្រនិង ទទឹង៤ម៉ែត្រ សង់អំពីឈើ ដំបូល ប្រក់ស័ង្កសី ជញ្ជាំងស្លឹកត្នោត។ ចំណែក សម្ភារៈខូច ខាតរួមមាន ម៉ូតូមួយគ្រឿង,កង់មួយគ្រៀង, អង្ករមួយតៅនិងរបស់របរប្រើប្រាស់សម្ លៀកបំពាក់មួយចំនួនធំ ។ប៉ុន្តែសំណាងដែរដែលមិនមានរងគ្រោះថ្នាក់ដល់មនុស្សនិងមិនរាលដាលដល់ផ្ទះអ្នកភូមិនោះទេ។


សមត្ថកិច្ចបានបញ្ជាក់ថា៖ មូលហេតុនៃអំពើហិង្សានេះគឺដោយ សារតែជនសង្ស័យ បានលែងលះជាមួយប្រពន្ធ។

ធ្វើឱ្យខូចចិត្តដើរផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយយប់ថ្ងៃកើតហេតុ ខឹងសុំប្រាក់ពីម៉ែ និងបងប្អូនមិនបាន យកទៅ ទិញស្រាផឹក ក៏បង្ហូរសាំងពីម៉ូតូ ដុតផ្ទះចោល តែម្ដង។បច្ចប្បន្ន៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕




0 Reviews:

Post a Comment