Friday, March 12, 2021

ជនជាតិចិនម្នាក់ដើរអុកឡុកនិងបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ

 

ខេត្តកំពតៈ សមត្ថកិច្ចកំពុងស្វែងរកបុរសម្នាក់ដើម្បីយកមកសួ រនាំបន្ទាប់ពីបានដើរបំផ្លាញទ្រព្យសម្បត្តិសាធារណៈក្នុងក្រុងកំ ពត និងបង្កការភ័យខ្លាចដល់អ្នកដំណើរ។ 


ប្រជាពលរដ្ឋបានសម្តែងការសង្ស័យថាបុរសនេះអាចជាជន ជាតិចិន ហើយប្រហែលជាបែកថ្នាំទៀតផងឆ្លើយតបនឹងករណីខា ងលើ មន្ត្រីនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋា នខេត្តកំពតបានបញ្ជាក់ថា តាមរយៈរូបថតដែលប្រជាពលរដ្ឋផ្ញើមក បុរសម្នាក់នោះពិតជាជនជាតិចិនប្រាកដមែន។ កន្លងមកសមត្ថកិច្ចបានហៅសួរនាំ និងអប់រំម្តងដែរដោយជននោះមានសតិមិនប្រក្រតី។ 


ក្រោយមកមិនដឹងបាត់ទៅណា ស្រាប់តែពេលនេះប្រជាពលរដ្ឋបានរាយការណ៍ថាឃើញមកធ្វើសកម្មភាពដូចមុនទៀត។ នគរបាលទទួលបន្ទុកអន្តោប្រវេសន៍ដដែលបានបញ្ជាក់ថា ពេ លនេះសមត្ថកិច្ចកំពុងតាមស្វែងរកដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានចាត់ការបន្ត។ ដូច្នេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បប្រសិនបើប្រទះឃើញជននេះនៅកន្លែងណាសូមប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរឱ្យបានលឿនបំផុត៕





0 Reviews:

Post a Comment