Friday, March 12, 2021

រថយន្តស្ទូចធុនធំបើកលឿនវ៉ាជែងបែកកង់រេចង្កូតបុករថយន្តសណ្តោងដឹកសាំងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ រថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយធុនធំបើកបរក្នុងល្បឿ នលឿន ខ្វះការប្រុងប្រយ័ត្ន វ៉ាជែងបែកកង់មុខរេចង្កូតជ្រុលទៅបុករថយន្តសណ្តោងធុនធំដឹកសាំងសូគីមុិចចំពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់។ 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។


បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅ មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងធុនធំដឹកសាំង សូគីម៉ិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាកស្លាក់លេខ ភ្នំពេញ 3A-9627 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួសម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស្ទូចមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-7667 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ស្រាបតែវ៉ាប្រជែងរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក បែកកង់មុខខាងឆ្វេងរេចង្កូតទៅខាងឆ្វេងដៃ ជ្រុកបុករថយន្តសណ្តោងធុនធំសូគីម៉ិចដឹកសាំងចំពេញទំហឹង បណ្ដាលឲ្យតៃកុងរថយន្តសណ្ដោងធុនធំដឹកសាំងសូគីមិចរងរបួសធ្ងន់ម្នាក់។ រីឯតៃកុងរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយវិញរងរបួសធ្ងន់ម្នាក់បាក់ជើង និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗតែម្តង។ ចំណែកឯ រថយន្តទាំងពីរគ្រឿងវិញរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខដូចគ្នា។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕







0 Reviews:

Post a Comment