Wednesday, March 17, 2021

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ នេះ បានណែនាំដល់មេបញ្ជាការទាំងអស់ចំណុះឱ្យកងទ័ពជើងគោក យកចិត្តទុកដាក់ណែនាំដល់កងទ័ពក្រោមបង្គាប់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺ កូវីដ១៩។


ការណែនាំរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើទាហា នម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធ ពលខេមរភូមិន្ទ ដែលជាសិក្ខាកាមនៅសាកលវិទ្យាល័យការ ពារជាតិ ទោះបី ជាបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំ នួន២លើករួចរាល់ហើយក៏ដោយ។


ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំឱ្យកងទ័ពក្រោមចំណុះអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ហើយជំរុញឱ្យរៀបចំមណ្ឌលចត្តាឡីស័កនៅក្នុងអង្គភាព ក្នុងករណីដែលមានកងទ័ពវិជ្ជមានជំងឺកូវីដ១៩។


សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវី ដ១៩៕



0 Reviews:

Post a Comment