Monday, March 22, 2021

នៅយប់នេះមានភ្លៀងធ្លាក់រហូតដល់ព្រឹកនៅរាជធានីភ្នំពេញ


ភ្នំពេញៈ លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិ យម បានឲ្យដឹងថា តាមការព្យាករណ៍អាកាសធាតុបង្ហាញឱ្យឃើញថា នៅវេលាយប់ថ្ងៃទី២០ ខែមីនានេះនៅរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ដោយអូសតាំងពីយប់រហូតដល់ព្រឹកស្អែក។ នៅថ្ងៃច័ន្ទភ្លៀងចុះខ្សោយទៅវិញ តែវានឹងបង្កើនការធ្លាក់មកកាន់តែច្រើនបន្តបន្ទាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រក្នងក្របខណ្ឌទូទាំងប្រទេស។

ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងស្តីពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី១៧-២៣ ខែមីនា ឆ្នាំ២០២១ ថា នៅអំឡុងពីថ្ងៃទី១ ៧-១៩ ខែមីនា ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលខ្យល់វិលវល់ និងបណ្ដុំសម្ពាធទាបច្រើន។ អំឡុងពីថ្ងៃទី២០-២៣ ខែមីនា នៅភាគឦសាននៃប្រទេសកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វីក   និង ភាគនិរតីទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បប រមាពី២៥-២៨ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ អង្សាសេ  មានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅច្រើន។ 

សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានសីតុ ណ្ហភាព អប្បបរមាពី២៥-២៨អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៥- ៣៨អង្សាសេ មានភ្លៀង ផ្គរ រន្ទះ ពីកម្រិតពីផ្សែងក្រូចទៅច្រើន ។ 

សម្រាប់តំបន់មាត់សមុទ្រ   មានសីតុណ្ហភាពអប្បបរមាពី ២៤-២៧អ ង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២-៣៥អង្សាសេមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅច្រើន ។

ក្រសួងធនធានទឹកនិងឧតុនិយមក៏បានបានអំនាវនាវឱ្យមានការប្រុងប្រយ័ត្ន  អំពីបាតុ ភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២១៕

  

0 Reviews:

Post a Comment