Monday, March 29, 2021

យុវជន៣នាក់មកពីក្រុងព្រះសីហនុមានអាការៈមិនស្រួលខ្លួន ត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅមណ្ឌលធ្វើចត្តាឡីស័ក


ខេត្តស្ទឹងត្រែង÷ យុវជនជាកម្មករ៣នាក់ជនជាតិខ្មែរ មកពីខេត្តព្រះសីហនុ មិនបានរាយការណ៍ជូនសមត្ថកិច្ច ហើយមានអាការ:មិនស្រួលខ្លួន ត្រូវបានសមត្ថកិច្ចតាមរកឃើញឲ្យមន្ត្រីសុខាភិបាលខេត្ត នាំខ្លួនទៅធ្វើចិត្តាឡីស័ក នៅមណ្ឌលសាលាករុកោសល្យខេត្តស្ទឹងត្រែង។

យុវជនទាំង៣នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមរកឃើញនៅយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១នៅចំណុចក្នុងវត្តលើ ឃុំស្រះឫស្សី ខេត្តស្ទឹងត្រែង។

យុវជន៣នាក់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ឲ្យដឹងថា ទី១.ឈ្មោះ អ៊ី ស៊ីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ ទី២.ឈ្មោះ ថង គឹមផន ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣.ឈ្មោះ ម៉ារ៉ន អាយុ១៧ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសានខេត្តស្ទឹងត្រែង។

លោកនួយ ប៊ុនធួយ មេឃុំស្ដៅបានឲ្យដឹងថាយុវជនទាំង៣នាក់បានទៅធ្វើការនៅខេត្តព្រះសីហនុ និងបានធ្វើដំណើរមកខេត្តស្ទឹងត្រែងវិញនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ ដោយមិនបានរាយការណ៍ជូនអាជ្ញាធរមូ លដ្ឋាន ក្រោយស្រាវជ្រាវដឹងទើបសមត្ថកិច្ចតាមរកឃើញនៅចំណុចខាងលើ។

លោកមេឃុំបន្តថា អាជ្ញាធរមានសមត្ថកិច្ចមិនអាចដឹងគ្រប់ជ្រុងជ្រោយបានទេ ដូចនេះសូមឲ្យពុកម៉ែបងប្អូនមាមីងជាសមាជិកគ្រួសារត្រូវរាយការណ៍ពេលដែលកូនឬសមាជិកមកពីតាមបណ្តាខេត្ត ឬមកពីក្រៅប្រទេសត្រូវមករាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ដើម្បីយើងបង្កើនកា រទប់ស្កាត់និងបង្ការជម្ងឺឆ្លងកូវីដ១៩ឲ្យមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានអន្តរាគមន៍បង្ការធម្ងឺឆ្លង ប្រចាំខេត្តស្ទឹងត្រែងបានបញ្ចាក់ថា បន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ យុវជនទាំង៣នេះ ក្រុមគ្រូពេទ្យបានយករថយន្តសាម៉ូយទៅដឹកយុវជនទាំង ៣នាក់ទាំងកណ្ ដាលយប់ មកកាន់មណ្ឌលករុកោសល្យយកសំណាកនិងដើម្បីធ្វើ ចត្តា ឡីស័កចំនួន ១៤ថ្ងៃ តើវិជ្ជមានឬអវិជ្ជមាន។

លោកវេជ្ជបណ្ឌិតបានបន្តថា នេះជាបញ្ហាប្រឈមមួយ បង្កផលប៉ះពាល់ផ្នែកសុខភាព ហើយក៍សូមអំពាវនាវឲ្យមានតាបីតាឬក៏អាជ្ញាធរមូលដ្ឋាន ជួយពន្លឿនក្នុងការផ្តល់ព័ត៌មាន មកគណៈកម្មការអន្តរាគមន៍បង្ការជម្ងីឆ្លងថ្នាក់ខេត្ត ឲ្យបានទាន់ពេល បើមានបែបនេះ ដើម្បីចូលរួមបង្កានិងទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ទាំងអស់គ្នាចៀសវាងការឆ្លងចូលក្នុងសហគមន៍។

សូមបញ្ចាក់ថា នេះជាករណីប្រឈមខ្ពស់ប្រសិនបើយុវជនទាំងបីមានផ្ទុកមេរោគកូវីដ១៩ ព្រោះពួកគាត់បានមកដើរលេងបាចសាចក្នុងក្រុងស្ទឹងត្រែងរួចទៅហើយ ទើបមានអាការៈ មិនស្រួលខ្លួនមកបានរកគ្រូពេទ្យ និងត្រូវនាំខ្លួនមកធ្វើចិត្តាឡីស័កនៅមណ្ឌលសាលាករុកោសល្យខេត្តស្ទឹងត្រែង៕


0 Reviews:

Post a Comment