Friday, March 26, 2021

ឆ្លៀតឱកាសណាស់! ! កម្លាំងនគរបាលបង្ក្រាបក្រុម​ចាប់​ជំរិត​១២នាក់​បន្លំ​ខ្លួន​ធ្វើ​ជា​គ្រូពេទ្យ​ចុះ​យក​សំណាកកូវីដ១៩ ទារ​ប្រាក់​ចំនួន ៣​ម៉ឺនដុល្លារ


ភ្នំពេញ៖ នាវេលាម៉ោង ១៦:០៥នាទី ល្ថាចថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​ ១២​នាក់ជន ជាតិចិន បន្លំ​ខ្លួន​ធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ចុះយក​សំណាក​កូវីដ១ ៩ ហើយ​ចាប់​ជំរិត​ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាលបង្ក្រាបបាន។

ករណី​ចាប់​ជំរិត​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ POSITANO BOUTIQUE HOTEL ​ ហើយ​កម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បបានចំនួន ២​នាក់​ដោយ​សុវត្ថិភាព។

តាមមន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ដូច​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក ដើម្បី​ធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ នៅ​មូលដ្ឋាន​ខណ្ឌចំការមន រួច​ជំរិត​ទារប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​។ 

បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត រហូត​ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន​ ០២​នាក់ ជា​ជនជាតិ​ចិន ទើបកម្លាំង​នគរបាល​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជន​ជាតិចិន​ បន្តបន្ទាប់​ចំនួន១២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL ដែល​មាន​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​សាកសួរ​ ចាត់ការ​តាម​នីតិវិធី​៕សារឿន

   

0 Reviews:

Post a Comment