Tuesday, March 23, 2021

បងស្រី​បង្កើត​តារាចម្រៀង វី ឌី​ណែ​ត មាន​ផ្ទៃពោះ​៧​ខែ ឆ្លង​កូ​វី​ដ​១៩....


រាជធានី​ភ្នំពេញ ៖ ដំណឹង​ដ៏​រន្ធត់​ចិត្ត បងស្រី​បង្កើត​របស់​តារាចម្រៀង​នាង វី ឌី​ណែ​ត ត្រូវ​បាន​គេ​រក​ឃើញ​ថា ឆ្លង​វីរុស​ជំងឺ​កូ​វី​ដ​១៩ បន្ទាប់​បងស្រី​តារាចម្រៀង​រូប​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ឆ្លង​នៅ​ក្នុង​ហាង​កែស​ម្ជ​ស្ស​មួយ​កន្លែង​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក អ៊ឹម ជីវ៉ា តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សិល្បករ​កម្ពុជា នា​ថ្ងៃនេះ​។

បើ​តាម​អ្វី​ដែល​ផេ​ក​ខាងលើ បាន​សរសេរ​បង្ហោះ​នោះ​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ នេះ មនុស្ស​ចំនួន​៤​នាក់​ទៀត​ហើយ រក​ឃើញ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ហាង​កែ​សម្ផស្ស​មួយ​កន្លែង​ឈ្មោះ​ថា «Master Care Cambodia» ដែល​មា​នទី​តាំងនៅ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៤​នាក់​នេះ មាន​ម្នាក់​គឺជា​ស្ត្រី​មាន​ផ្ទៃពោះ​៧​ខែ ដែល​ត្រូវ​បាន​ឲ្យ​ដឹង​ថា គឺជា​បងស្រី​បង្កើត​របស់​តារាចម្រៀង វី ឌី​ណែ​ត មានឈ្មោះ​ថា វី ឌី​ណា ។ បច្ចុប្បន្ន អ្នកជំងឺ​ទាំង ៤ នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​សណ្ឋាគារ The Great Duke ។

ងណាមិញ ក្រោយ​ដំណឹង​នេះ បាន​បាចសាច​ក្នុង​ស្រទាប់​មហាជន​នោះ គេ​សង្កេត​ឃើញ​មាន​បណ្តា​មិត្តភក្តិ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​ផ្ញើ​សារ​លើក​កម្លាំងចិត្ត​ដល់​បងស្រី​តារាចម្រៀង វី ឌី​ណែ​ត យ៉ាងច្រើន ដោយ​សូម​ឱ្យ​រឹង​មាំ និង​ឆាប់​ជា​វិល​មក​ជុំ​គ្រួសារ​វិញ​។

យ៉ាងណា ដំណឹង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ក្រុម​គ្រួសារ​របស់​តារាចម្រៀង​នាង វី ឌី​ណែ​ត នា​ពេល​នេះ គឺជា​ដំណឹង​ដ៏​រន្ធត់​ថ្មី​មួយទៀត ក្នុង​ពេល​ដែល​ម្តាយ​របស់​នាង ទើប​ទទួលមរណភាព​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ខណៈ វី ឌី​ណែ​ត ក៏​កំពុង​សម្រាក​ព្យាបាល​នៅឡើយ​ដោយសារ​ជំងឺ​នេះ​ដូច​គ្នា​៕

0 Reviews:

Post a Comment