Wednesday, March 3, 2021

អាជ្ញាធរខេត្តកណ្ដាល រៀបចំទីតាំងសម្រាប់យកសំណាកលើជនបរទេសដែលធ្វើការរោងចក្រ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

កណ្តាល៖ អភិបាលរងខេត្តកណ្ដាល លោក នៃ ចារី បានចុះពិនិត្យទីតាំងសម្រាប់យកសំណាកលើជនបរទេសដែលធ្វើការងាររោងចក្រក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល សម្រាប់ធ្វើតេស្តយកសំណាកដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះដែល លោក នៃ ចារី អភិបាលរងខត្តកណ្ដាល ក៏បានចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រា កធ្វើចត្តាឡីស័កចំនួន ២៥នាក់ ក្នុងដីឡូតិ៍ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបានផ្ដាំផ្ញើរឱ្យខិតខំបរិភោគអារហារឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងត្រូវទុកបង្អួច និងទ្វារ ឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ និងបានឧបត្ថមថវិកាមួយចំនួន ដល់អ្នកធ្វើច ត្តាឡីស័ក ប៉ូលីស ប្រជាការពារ គ្រូពេទ្យ ភូមិ ឃុំ ផងដែរ។


សូមបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលបានត្រៀមទីតាំងសម្រាប់ យកសំណាកលើជនបរទេសដែលធ្វើការងាររោងចក្រក្នុងស្រុក អង្គស្នួល ខេត្តកណ្ដាល ដើម្បីយកទៅពិនិត្យរកវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕






0 Reviews:

Post a Comment