Friday, March 19, 2021

បុរីវិមានភ្នំពេញ​ ក្នុងខណ្ឌឬស្សីកែវ អាជ្ញាធរបានរកឃើញ អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ចំនួន៣នាក់.....


ភ្នំពេញ៖នៅក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ បានរកឃើញ អ្នកមានវិជ្ជមាននឹងមេរោគកូវី​ដ​១៩​​ចំនួន​៣​នា​ក់​ទៀតនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
លោកជា ពិសី អភិបាលខណ្ឌ ឬស្សីកែវ បានអោយដឹងថា អ្នកមានវិជ្ជមាននឹងមេរោគ​កូ​វីដ១៩ ចំនួន​០​៣​នាក់ រួមមាន ៖ ១.កុមារី អាយុ ១៤ ឆ្នាំ និង២.កុមារី អាយុ ៧ ឆ្នាំដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំ​រេះ​ទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីអ្នកជម្ងឺជាម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០១ នាក់ កំពុងបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើនេះដដែលនិង៣.ជា បុរស ៣២អាយុ ឆ្នាំ ដែលមានទីតាំងនៅបុរី ឡាង ម៉ារ៉ាឌី ផ្ទះ​លេ​ខ​ 18B ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី ០២នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ និងត្រៀ​ម​យកសំណាករកមេរោគបន្តទៀត។

ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងទាំងពីរខាងលើនេះជាបណ្ដោះអាសន្ន។ បច្ចុប្បន្ននេះ អ្នកជម្ងឺ០៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅសណ្ឋាគារThe G​re​at Dukeដែលជាអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ ។








0 Reviews:

Post a Comment