Thursday, March 4, 2021

ឃាត់ខ្លួនបងចោរ ០២នាក់ ចូលលួចប្រាក់ព្រះសង្ឃ ក្នុងវត្តកំពង់ត្រាច ស្រុករមាសហែក..

នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ម៉ោង ១១:០០នាទី ខណៈពេលដែលព្រះសង្ឃនិមន្តឡើងឆានចង្ហាន់ច្រង់ មានជនសង្ស័ យ ០២នាក់ ដែលមានឈ្មោះ ណុំ ណែត ភេទប្រុស អាយុ ២៥ឆ្នាំមុខរបមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូ ម៉ាក CBR ស្លាកលេខ សៀម រាប 1P-6976 និង ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1A A-7889 បានធ្វើ សកម្មភាពឡើងទៅលើកុដ្ឋ រួហើយលួចយកប្រាក់របស់ព្រះសង្ឃអស់ចំនួន ២៨៧,០០០រៀល ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូទៅទិសខាងត្បូង។


ទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទភ្លាមៗ លោកវរសេនី យ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានបញ្ជាទៅដល់គ្រប់គោលដៅ ក្នុងពេលនោះជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោ យ កម្លាំងនគរបាលបានបើករថយន្តដេញ និងបុកបណ្តាលអោ យដួលទាំង ០២នាក់ រួចធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានម៉ូតូដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿងនិងវត្ថុតាង ជាប្រាក់ចំនួន ២៨៧,០០០រៀល។


បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមច្បាប់។








0 Reviews:

Post a Comment