Friday, March 12, 2021

អជ្ញាធរខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ-១៩ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់នៅក្នុង ផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ថា នៅ យប់រំល ងអាធ្រាតថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ឈានចូលថ្ងៃ ទី១២ ខែមី នា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០២នាក់ ស្មើនឹង០ ២ទីតាំង រួមមានដូចខាងក្រោម ៖ 

១-ទីតាំងផ្ទះលេខ១០៥ បុរីកាំកូស៉ីធី ភូមិគង្គាផុសសង្កាត់ទួល ស ង្កែទី២ អ្នកជម្ងឺ ភេទប្រុស អាយុ៤៥ឆ្នាំ មានអ្នកពាក់ព័ន្ធ០ ៥នាក់ (ស្រី០៤នាក់) ។

២-ទីតាំងផ្ទះលេខ១០៦ បុរីកាំកូស៊ីធី ភូមិគង្គាផុស សង្កាត់ទួល សង្កែទី២ អ្នកជម្ងឺ ភេទ ប្រុស អាយុ៤៥ឆ្នាំ ទីតាំងទាំងពីរខាង លើ  មានអ្នកពាក់ព័ន្ធ ០៥ នាក់។បច្ចុប្បន្នអ្នកជម្ងឺទាំង០២នាក់ បានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តា ល់ (បចុ្ច ប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ ព័ន្ធទាំង០៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះហើ យអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន៕

ប្រភព : អភិបាលខណ្ឌឬស្សីកែវ






0 Reviews:

Post a Comment