Sunday, March 28, 2021

គ្រូពេទ្យជំនាញប្រាប់ពីរយៈពេលដុះអង់ទីគ័រប្រឆាំងកូវីដ ក្រោយចាក់វ៉ាក់សាំងដូសទី ២ រួច


លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល​បាន​មានប្រសាសន៍កាលពី​ថ្ងៃទី​២៦ ខែមីនា ​ថា វ៉ាក់សាំង Sinovac ក៏ដោយ វ៉ាក់សាំង AstraZeneca ក៏ដោយ វ៉ាក់សាំង Sinopharm ក៏ដោយ នៅពេល​ចាក់​លើក​ទី​១ វា​ត្រូវការ​ពេលវេលា​មួយដើម្បី​បង្កើត​កងការពារ  ឬ​អង្គ​បដិបក្ខ (អង់ទីគ័រ) មិនមែន​ចាក់​ភ្លាម​កើត​ភ្លាម​នោះទេ ​។

ហេតុដូច្នេះ​ហើយ​ទើប​មាន​តម្រូវ​ការចាក់​ជា​លើក​ទី​២ ដើម្បី​ជំរុញ​ឲ្យ​បង្កើតបាន​នូវ​អង្គ​បដិបក្ខ ​(អង់ទីគ័រ) នៅក្នុង​សរីរាង្គ​របស់​មនុស្ស ​។

ដោយឡែក​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​បែរ​ទៅជា​ឈឺ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា នៅពេល​ចាក់​វ៉ាក់សាំង​លើកទី មួយ​ហើយ​មិនទាន់​បង្កើតបាន​នូវ​កងការពារ​នោះទេ ហើយ​ក្នុង​ដំណាក់កាល​នេះប្រសិនបើ​ប្រជាពលរដ្ឋមិនបាន​បន្ត​អនុវត្ត​នូវ​វិធានការ​ការពារ​នោះទេ វា​ធ្វើឲ្យលទ្ធភាព​នៃ​ការចម្លង​របស់​វីរុសកូវីដ ១៩ វាយលុក​ចូលក្នុង​សរីរាង្គ​របស់​យើង​បាន ហើយ​នៅពេល​នោះសិរី​រា​ង្គ​កាយ​របស់​យើង​មិនអាច​ទប់ទល់​ជាមួយ​វា​បាន​នោះទេ លទ្ធភាព​នៃ​ការឆ្លង លទ្ធភាព​នៃ​ការឈឺ លទ្ធភាព​នៃ​ការស្លាប់ គឺមាន​គ្រប់ពេលវេលា​ទាំងអស់នៅក្នុង​ចន្លោះពេល​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ ។

​ចំពោះ​អ្នកខ្លះ​ឈឺ​នៅពេល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​ ២ ​ភ្លាម លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បញ្ជាក់ដែរថា សិរី​រា​ង្គ​កាយ​របស់​យើង​ត្រូវការ​ពេលវេលា​មួយ ដើម្បី​ជំរុញ​បង្កើត​កងការពារដូច្នេះ​នៅក្នុង​ដំណាក់ កាល​ នេះ វ៉ាក់សាំង​ដែល​ចាក់​ទៅហើយ​មិនទាន់មាន​លទ្ធភាព​ជួយ​ទប់ទល់​ជាមួយ​វីរុស​កូ​វីដ​១៩ បាន​នោះទេ ​។ ហេតុ​ដូច្នេះហើយ​លោកស្រី​បញ្ ជាក់ថា នៅមុន​ពេល​ចាក់​វ៉ាក់សាំង​ អំឡុងពេល​ចាក់​វ៉ាក់សាំង និង​ក្រោយពេល​ចាក់​វ៉ាក់សាំង គឺ​បងប្អូន​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ ៣​កុំ ៣​ការពារឲ្យ​បានជា​ប់លាប់​ជាទីបំផុត​ ។​

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោកវេជ្ជបណ្ឌិត Randeep Guleria នាយកវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា (AIIMS) បាននិយា យថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ គឺសំខាន់ណាស់ដល់បុគ្គលម្នាក់ៗដើម្បីអភិវឌ្ឍការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើងប្រឆាំងនឹងជំងឺនេះ ។

គាត់បាននិយាយថា កម្រិតនៃអង់ទីគ័រជាទូទៅមានការអភិវឌ្ឍ ឬដុះចេ ញប្រឆាំងជំងឺកូវីដ ១៩ រយៈពេល ២ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទី ២ ។

អ្នកឯកទេសខាងរោគសួតជាន់ខ្ពស់រូបនេះក៏បានសង្កត់ធ្ងន់ដែរថា វ៉ាក់សាំងដែលបានផលិតនៅក្នុងប្រទេសឥណ្ឌានឹងមានប្រសិទ្ធភាពដូចវ៉ាក់សាំងមួយចំនួនដែលត្រូវបានបង្កើតឡើងដោយប្រទេសដទៃទៀតដែរ ។

ទន្ទឹមនោះគាត់ក៏បានឆ្លើយតបទៅនឹងសំណួរដូចជាថាតើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានភាពចាំបាច់ទេ តើវាត្រូវការរយៈពេលប៉ុន្មានដើម្បីអភិវឌ្ឍ ឬដុះអង់ទីគ័រចេញមកប្រឆាំងជំងឺមួយនេះ ហើយប្រសិនបើចាំបាច់តើអ្នកដែលជាសះស្បើយពីជំងឺកូវីដ ១៩ អាចចាក់វ៉ាក់សាំងបានទេ ។

លោក Guleria បាននិយាយថា ខណៈពេលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត ឬអ្នកមិនធ្លាប់មានប្រវត្តិឆ្លងជំងឺ វានឹងជួយអភិវឌ្ឍការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ឬកងការពារប្រឆាំងនឹងជំងឺកាន់តែប្រសើរឡើង ហើយវាប្រើរយៈពេល ២ សប្ដាហ៍ដើម្បីឲ្យអង់ទីគ័រដុះចេញមក ។ ទោះយ៉ាងណាក៏ដោយអ្នកគួរទទួលការចាក់វ៉ាក់សាំងពេញលេញសម្រាប់ការពារខ្លួនអ្នកពីជំងឺនេះ និងដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺនេះសម្រាប់ទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសារ មិត្តភក្តិ សាច់ញាតិ និងអ្នកផ្សេងទៀតជាដើម ៕


0 Reviews:

Post a Comment