Monday, March 22, 2021

អភិបាលខេត្ត​ព្រះ​សីហ​នុ ស​ម្រេច​ឈប់​យក​ភាស៊ី​រាល់​ការ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី​ពី​ពលរដ្ឋ....

ខេត្តព្រះសីហនុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​សម្រេច​ឈប់​យក​ភាស៊ី​ពី​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ​ល្អី ដោយ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​វិញ ។

យោង​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​ចុះហត្ថលេខា​ដោយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​ការ​បង់​ភាស៊ី បង់ថ្លៃ​ជួល​តូប រាន ស្តង់ ព្រមទាំង​កន្លែង​លក់ដូរ​ដទៃ​ទៀត តាម​ការ​កំណត់​នៅ​ក្នុង សៀវភៅ​បន្ទុក និង​បញ្ឈប់​ការ​យក​ភាស៊ី​រាល់​ការ​លក់ដូរ​តាម កញ្ចែ​ង កញ្ជើ ល្អី របស់​ប្រជាពលរដ្ឋ ។

លោក​អភិបាលខេត្ត​លើក​ឡើង​ថា របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​លុប​ការ​បង់ថ្លៃ​ចំពោះ ប្រជាពលរដ្ឋ​លក់ដូរ​តាម កញ្ចែ​ង កញ្ជើ​ល្អី ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជម្រាប​ជូន លោក​អភិបាល​នៃ​គណៈ អភិបាលក្រុង ស្រុក​ជ្រាប​ថា អនុលោម​តាម​បទ​ប្បញ្ញត្តិ​គតិ​យុ​ត្ត​ជា​ធរមាន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ផ្សារ​នៅ​ទូ​ទាំង ប្រទេស អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មាន​កាតព្វកិច្ច​បង់​ចំណូល​ចូល​ថវិកាខេត្ត ដែល​មាន​ជា​អាទិ៍ ការ​បង់​ភាស៊ី និង​ការ​បង់ថ្លៃ​ជួល តូប រាន ស្តង់ និង​កន្លែង​លក់​ដទៃ​ទៀត តាម​ការ​កំណត់រ​ច្បាប់ ។

លោក​បាន​បញ្ជាក់​ថា ៖ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ភាព ក្រីក្រ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ធ្វើការ​ណែនាំ​ដល់ លោក​អភិបាល នៃ​គណៈ​អភិបាល​ក្រុ ង ស្រុក ត្រូវ​ពង្រឹង​ការ​អនុវត្ត​តាម​ខ្លឹមសារ​សារាចរ​លេខ​១១​សរ ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ឱ្យ​បាន​ខ្ជាប់​ខ្លួន និង​ត្រូវ ៖ ណែនាំ​ដល់​ប្រ​ធា ន​ផ្សារ , អ្នកគ្រប់គ្រង​ផ្សារ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន , បញ្ឈប់​ការ​យក ភាស៊ី និង សេវា​ផ្សេង​ៗ ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តា​មកញ្ច្រែង កញ្ជើ ល្អី និង​ត្រូវ​បង្ក​លក្ខណៈ ងាយស្រួល​ដោយ​រៀបចំ​ទីតាំង​សម​ស្រប​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រកស៊ី​លក់ដូរ​ឥ​វ៉ា​ន់ កំប៉ិកកំប៉ុក​តាម​កញ្ច្រែង កញ្ជើ ល្អី ។

ណែនាំ​ដល់​ប្រធាន​ផ្សារ អ្នកគ្រប់គ្រង​ផ្សារ​ត្រូ វ​អនុវត្ត​ការ​ប្រមូល​ចំណូល តាម​រយៈ​ការ​បង់​ភាស៊ី និង​ការ​បង់ថ្លៃ​ជួល តូប រាន ស្តង់ និង​កន្លែង​ល ក់​ដូរ​ដទៃ​ទៀត តាម​ការ​កំណត់​នៅ​ក្នុង​សៀវភៅ បន្ទុក ។ និង​ណែនាំ​ដល់​ប្រធាន​ផ្សារ អ្នកគ្រប់គ្រង​ផ្សារ​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ភាស៊ី​នៅ​តា ម​ទីផ្សារ​ក្នុង​ដែន សមត្ថកិច្ច​របស់​ខ្លួន ៕

0 Reviews:

Post a Comment