Wednesday, March 24, 2021

គំរាម​គំ​ហែង​សម្លាប់គេមិនបាន បែរជាត្រូវឃាត់ខ្លួនទៅវិញ......


ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ «​ពី​បទ​» គំរាម​គំ​ហែង​ថា និង​សម្លាប់ កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ នុ​ត រិ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ។ ដោយ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ១.​កណ្តៀវ​១ ប្រវែង​៥៧ ស​.​ម ផ្លែ​ដែក​ដង​ឫស្សី ២.​កាំបិត​បុ័ងតោ​១​ប្រវែង​២៧ ស​.​ម ផ្លែ​ដែក ដង​ដែក ៣.​រណា​រ៉​១​មួយ​ដើម​ផ្លែ​ដែក ដង​ជ័រ​ប្រវែង​៧៦ ស​.​ម​។

ចំណែក​ជន​រង​គ្រោះ​មាន​ចំនួន​៣​នាក់ ទី​១.​ឈ្មោះ បួន ស្រី​ម៉ៅ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ។ ទី​២.​ឈ្មោះ ទូច បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ។ ទី​៣.​ឈ្មោះ ទូច រក្សា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​គ្នា ។

នៅ​វេលា​ម៉ោង​ប្រហែល​១០​និង​២០​នាទី ថ្ងៃ​ដដែល ជនសង្ស័យ​ឈ្មោះ នុ​ត រិ​ទ្ធី បាន​មក​ស្រែក​ឡូឡា​រក​ដុត​ផ្ទះ​ម្តាយបង្កើត​ឈ្មោះ បួន ស្រី​ម៉ៅ ។ ខណៈនោះ​ម្តាយ​ក៏​ស្តីបន្ទោស​អោយ​បន្តិចបន្តួច​ធ្វើ​អោយ​ជនសង្ស័យ​ត្រូវជា​កូន​ខឹង ក៏​យក​កាំបិត​បុ័ងតោ កាប់​ផ្តាច់​ខ្សែ​អង្រឹង​បណ្តាល​អោយ​ធ្លាក់​ម្តាយ​កំពុង​តែ​ដេក​លើ​អង្រឹង​មក​ដី​ថ្លោះ​ចង្កេះ ហើយ​កូន​កត្តញ្ញូ​រូប​នោះ​ថែម​ទាំង​យក​កាំបិត​ទៅ​ជ្រ​ល៎ គំរាមរ​កកាប់​ម្តាយ​ទៀត​ផង ។ បន្ទាប់​ពីរ​កកាប់​ម្តាយ​រួច​ជនសង្ស័យ​ក៏​បាន​ដើរ​ចេញពីផ្ទះ សំដៅ​ទៅ​កន្លែង​តារាង​បាលទះ​ចំងាយ​ប្រហែល​៣០០​ម៉ែត្រ ក៍បាន​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​ឈ្មោះ ទូច បញ្ញា និង​ឈ្មោះ ទូច រក្សា​(​បងប្អូន​បង្កើត​)​ដែល​កំពុង​លេង​បាលទះ និង​បាន​គំរាម​គំ​ហែង​រក​អា ករ សម្លាប់​ទាំង​២​នាក់ បងប្អូន​ចោល​ទៀត​ផ ង​។

ឃើញ​ដូច្នេះ​ឪពុក​របស់​ឈ្មោះ ទូច បញ្ញា និង​ឈ្មោះ ទូច រក្សា ឈ្មោះ ទូច ប៉ុន​ថា អាយុ​៤៤​ឆ្នាំ បាន​មក​ឃាត់ តែ​ជនសង្ស័យ​មិន​ព្រម​ស្តាប់​ផ្ទុះ​ទៅ​ទាញ​យក​កាំបិត​បុ័ងតោ និង​រណា​របស់​ម្ចាស់​តារាង​បាល​មករ​កកាប់​ឈ្មោះ ទូច បញ្ញា និង​ឈ្មោះ ទូច រក្សា ឃើញ​ដូចនេះ​ទាំង​៣​នាក់​ឪពុក និង​កូន​ក៏​ទាញ​យក​មែក គ មក​កាន់​នៅ​នឹង​ដៃ ដើម្បី​ការពារ​ខ្លួន​ទើប​ជនសង្ស័យ​មិន​ហ៊ាន​ចូល​ក៏​យក​កាំបិត និង​រណា​ទុក​វិញ រួច​ដើរទៅ​ផ្ទះ​បាត់​ទៅ ។ លុះដល់​វេលា​ម៉ោង​១៦​និង​១០​នាទី ថ្ងៃ​ដដែល ជនសង្ស័យ​បាន​យក​កណ្តៀវ​មក​ដើរ​សំដៅ​រត់​ដេញ​កាប់​ជន​រង​គ្រោះ​ឈ្មោះ ទូច បញ្ញា នៅ​កន្លែង​តារាង​បាល តែ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ទាន់ ។

បន្ទាប់​មក​ជនសង្ស័យ​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ ទូច រក្សា កំពុង​ដើរមក​ពី​យក​គោ​ទៅ​ចងអោយ​ស៊ី​ស្មៅ ក៏​បាន​រត់​សំដៅ​ទៅ​ដេញ​កាប់ តែ​ជន​រង​គ្រោះ​ឃើញ​រត់គេច​ខ្លួន​ទាន់​ទៅ​ប្រាប់​ឪពុក​អោយទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ធ​បាល​ឈើទាល ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ឈើទាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

0 Reviews:

Post a Comment