Saturday, March 27, 2021

ឪពុកម្តាយនិងសាច់ញាតិទ្រហោយំពេញផ្ទះ​ ខណៈកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ស្ទឹងព្រែកត្នោត


 ភ្នំពេញ ៖​ ឪពុកម្តាយនិងជីដូនជាប់រវល់ទៅបុណ្យសព៧ថ្ងៃសាច់ញាតិ​ ស្រាប់តែអ្នកជិតខាងខលប្រាប់ថា​ កូនប្រុសស្រី៣ នាក់បានលង់ទឹកស្លាប់ក្នុងដងស្ទឹងព្រែកត្នោត​ កាលពីវេលាម៉ោង១​ និង៣០នាទីរសៀល​ ថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២១​ ស្ថិតនៅដងស្ទឹងព្រែកត្នោត​ ក្នុងភូមិអង្លង់គងថ្មី​ សង្កាត់ព្រៃសរ​ ខណ្ឌដង្កោ​ និងធ្វេីឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំង​ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ កុមាររងគ្រោះទាំង៣រួមនិងក្មេងប្រុសម្នាក់ទៀតបានបបួលគ្នាទៅរកត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត​ ខណ:ក្មេងប្រុសម្នាក់បានលង់លេចចូលក្នុងទឹកបាត់​ រួចក៏មានក្មេងប្រុសស្រីទាំង២នាក់ទៀតបានលង់តាមក្រោយ ។ ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានរត់មកប្រាប់អ្នកភូមិឲ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីទាំង៣នាក់បានស្លាប់បាត់ទៅហើយ។

សពកុមាររងគ្រោះទាំង៣នាក់រួមមាន​ ៖​ ទី១ ឈ្មោះ សៀ ស្រីនួន ភេទស្រី​ អាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។​ ទី២​ ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨​ឆ្នាំ​ មុខរបរសិស្ស ស្នាក់ជាមួយគ្នា​ ។ និងទី៣​ ឈ្មោះ​ លៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំ​ មុខរបរសិស្សស្នាក់នៅជាមួយគ្នា។

បេីតាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិកុមាររងគ្រោះទាំង ៣នាក់បានប្រាប់ទាំងក្ដុកក្ដួលថា​ នៅព្រឹកថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២១នេះ ពួកគាត់បានទៅចូលរួមបុណ្យសព៧ថ្ងៃក្មួយនៅសង្កាត់ព្រៃសរ​ ស្រាប់តែនៅវេលាម៉ោង១រសៀលមានអ្នកជិតខាងបានតេប្រាប់ថាចៅៗនិងកូន៣នាក់បានលង់ទឹកស្ទឹងស្លាប់បាត់ទៅហើយ ពេលទទួលបានដំណឹងនេះភ្លាមពួកគាត់ស្លុតចិត្តជាខ្លាំងហើយក៏ប្រញាប់រួសរាន់មកផ្ទះ​ ស្រាប់តែឃើញកូនៗចៅៗដេកស្លាប់បាត់អស់ទៅហើយ។


 ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងរាយការណ៍បន្តទៅកាន់មន្ត្រីជំនាញការិយាល័យកោ សល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកពិនិត្យសពនៅកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញបានពិនិត្យសពកុមាររងគ្រោះទាំង៣នាក់រួច​ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា​ ក្មេងប្រុសស្រីទាំងនាក់ខាងលើនេះពិតជាលង់ទឹកស្លា ប់ពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕








0 Reviews:

Post a Comment