Monday, March 22, 2021

រថយន្តធុនធំឈប់សប់កង់ ចៃដន្យយុវជនម្នាក់ ជិះម៉ូតូជ្រុលមកបុកពីក្រោយ បណ្ដាលឱ្យស្លាប់


ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ ជ្រុលទៅបុក រថយន្តធន់ធំពីក្រោយ ដែលកំពុងចតសប់កង់ លេីចិញ្ចេីមផ្លូវ នៅវេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ លេខ១០៤ ក្នុងភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យុវវនខាងលើមានឈ្មោះ ខែម រ៉ាវីត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត ភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ម្នាក់ជិះម៉ូតូម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ស្លាលលេខ កណ្តាល 1AA-9158 រីឯរថយន្តយីឌុប ដឹកទំនិញ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7802 អ្នកបើកបររត់បាត់ ។ 

តាមប្រភពបានឲ្យដឹងថា ដំបូងគេឃេីញយុវជនខាងលើ ជិះម៉ូតូធ្វេីដំ ណេីរ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន គួបផ្សំផ្លូវងងឹត ខណៈមកដល់ចំណុច កេីតហេតុ បានជ្រុលទៅបុករថយន្តពីក្រោយ ដែលកំពុង ឈប់សប់កង់ លេីចិញ្ចេីមផ្លូវ យ៉ាងពេញទំហឹង បណ្ដាលស្លាប់តែម្ដង ចំណែកតៃកុងរថយន្ត ឃើញស្ថានភាពបែបនេះ ក៏រត់គេចខ្លួនបាត់ ។

ក្រោយកេីតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក  រង់ចាំដោះស្រាយគ្នានៅពេលក្រោយ រីឯសាកសព ត្រូវសាច់ញាតិយកទៅ ធ្វេីបុណ្យតាមប្រពៃណី ៕

  

0 Reviews:

Post a Comment