Wednesday, March 31, 2021

លោកគង់ សោភ័ណ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល..

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោក គង់ សោ ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលព្រមទាំងលោក ជំទាវអភិបាលរងខេត្ត មន្ត្រីរាជការ និងកងកម្លាំងទាំងបី បានអញ្ជើញមកសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តា ឡីស័ក នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ស្ថិតនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គលលោក អភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអត់ធ្មត់ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក សូមរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងអ នុវត្តបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ។


លោក គង់ សោភ័ណ្ឌ  បន្ថែមថា ការធ្វើចត្តាឡីស័កនេះ គឺជាការបំពេញនូវកាតព្វកិច្ចមួយរបស់យើងបានត្រឹមត្រូវ ក្នុងករណីដែលយើងមានវិជ្ជមានជំងឺកូវីដ-១៩យើងមិនបានទៅចម្លង ទៅ ក្រុមគ្រួសារ សាច់ញាតិ និងទៅអ្នកដទៃឡើយ ហើយការធ្វើច តាឡីស័កនេះ គឺយើងបានបញ្ចប់នូវការសង្ស័យរបស់យើង តើយើងបានឆ្លងជំងឺកូវីដ-១៩ពីអ្នកដទៃដែរឬទេ។


លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា  នៅបុរី លំនៅដ្ឋានទីក្រុងរណប សិរីមង្គល ដែលមានជាប់ពាក់ព័ន្ធផ្ទះល្វែង ចំនួន ៥៣៧ល្វែង និងមានប្រជាពលរដ្ឋកំពុងរស់នៅចំ នួន ២៤៨ល្វែង ដែលមានប្រជាពលរដ្ឋរស់នៅសរុប ៧៥០ នាក់ ស្មើនិង២៥៣គ្រួសារ។ 

លោកអភិបាលក្រុង បានបន្ថែមទៀតថា ការដែលឈានដល់បិ ទជាបណ្ដោះអាសន្ននៅបុរីមួយនេះ បន្ទាប់ពីរកឃើញមានវិជ្ជ មានអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ៧នាក់កាលពីពេលកន្លងទៅនេះ។ 

សូមកញ្ចាក់ថា អំណោយដែលបានចែលជូនក្នុងឱកាសនោះរួមមាន ២៥៣ គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ សាច់ក្រក ១គីឡូ ត្រីងៀត១គីឡូ ល្ពៅ ១ ផ្លែ ស្ពៃក្តោប ១ ផ្លែខ្ទឹមបារាំង ១គីឡូ ក្រូចឆ្មា១គីឡូ ត្រឡាច ១គីឡូ ម៉ាស់១០ បន្ទះ  ៕














0 Reviews:

Post a Comment