Monday, March 29, 2021

ឧកញ៉ា ភឿន ផល្លា និងលោកជំទាវ បាននាំយកអំណោយជា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ខេត្តកណ្ដាល៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឧកញ៉ា ភឿន ផល្លា និងលោកជំទាវ ព្រមទាំងសហការី បាននាំយកនូវអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ៥តោន មី ២០០កេស ម៉ាស ៥ម៉ឺនម៉ាស អាកុល ៥០កាន និងថវិកា ៤០លានរៀល ប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល សម្រា ប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។


ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋ បាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល បានថ្លែងអំណ រគុណដោយស្មោះចំពោះ ឧកញ៉ា និងលោកជំទាវ ព្រមទាំងសហការី ដែលបានបរិចាគថវិកា សម្ភារៈ យ៉ាងមានតម្លៃ សម្រា ប់ជួយរដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្ បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។















0 Reviews:

Post a Comment