Thursday, March 18, 2021

កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ ដែលចង់គេចវេសមិនព្រមផ្តល់សំណាកតាមការស្នើសុំរបស់គ្រូពេទ្យ..!

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូ វីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេសមិ នព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោ យ។


ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យកម្លាំងគអន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមនៅសាលារាជ ធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយ រងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការណ៍ ជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាល រង នៃគណៈអភិបាលខណ្ឌដូនពេញ និង ក្រុមគ្រូពេទ្យក្រសួ ងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរសដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវី ដ១៩ ចាក់អង្រែក្រោមបានដោយជោគជ័យ៕









0 Reviews:

Post a Comment