Friday, March 19, 2021

ចូលរួមសោកស្តាយ! មុននេះបន្តិច ម្តាយរបស់តារាចម្រៀងស្រីកញ្ញា វី ឌីណែត ទទួលមរណភាពហើយ.....


រាជធានីភ្នំពេញ ៖ ចាត់ទុក ជាដំណឹងដ៏ក្រៀមក្រំ និងសោកសៅបំផុត ដោយនៅមុននេះបន្តិ ម្តាយ របស់តារាចម្រៀងស្រីកញ្ញា វី ឌីណែត បានទទួលមរណភាពហើយ គិតត្រឹមព្រឹកថ្ងៃទី១៩ មិនា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមប្រភពពីមិត្តសិល្បៈនិងសាច់ញាតិ ។

តារាចម្រៀង លោក ហួរ ឡាវី បានថ្លែងប្រាប់កោះសន្តិភាពថា ភរិយារបស់លោក ឈ្មោះ ងួន សុផាន់នី អាយុ ៦២ ឆ្នាំ បានទទួលមរណភាពពិតមែន វេលាម៉ោង ១១៖ ៤៥នាទី នៅពេទ្យមិត្តភាពខ្មែរ-សូវៀត ។ លោកបានឲ្យដឹងថា ភរិយាគាត់ ដែលវិជ្ជមាន កូវីដ ១៩ ក៏មានជំងឺច្រើនមុខផ្សេងទៀត ដូចជា ជំងឺទឺកនោមផ្អែម លើសឈាម ផងដែរ និងរកឃើញវិជ្ជមាន។ លោកបានបន្តទាំងទឹកភ្នែកថា ពេទ្យព្យាយាមជួយសង្រ្គោះផងដែរ តែដោយសារតែភរិយាមានជំងឺច្រើនមុខ គាត់ក៏ផុតទៅ ។

លោកបានបន្ត ប្រពន្ធរបស់គាត់មិនស្លា.ប់ដោយសារតែកូវីដ ១៩ ទេ ព្រោះគាត់មានជំងឺច្រើនមុខណាស់ ហើយពេទ្យខិតខំជួយសង្រ្គោះខ្លាំងណាស់ ។

ក្រុមគ្រួសារ លោក ហួរ ឡាវី កំពុងតែច្របូកច្របល់ពេញហ្នឹង នៅពេលស្ថានការណ៍ ជំងឺម្តាយ របស់វី ឌីណែត ហាក់ធ្ងន់ ហើយលាចាកលោកមុននេះ ដោយវី ឌីណែត បានបង្ហោះរូបបូរពណ៌ខ្មៅ ដែលជាសញ្ញាកាន់ទុក្ខ ពេលមានសមាជិកគ្រួសារណាម្នាក់ទទួលមរណភាព ។ នេះជាដំណឹងដ៍ក្រៀមក្រំបំផុតសម្រាប់ មហាជន ដែលគាំទ្រតារាចម្រៀង ហួរ ឡាវី និង វី ឌីណែត។ ម្តាយ វី ឌីណែត បានរងនូវវិជ្ជមាន កូវីដ១៩ ផ្លូវការកាលពីពេលកន្លងទៅ ។ នៅក្នុងគ្រួសារ លោក ហួរ ឡាវី មានសមាជិក៣នាក់កើត កូវីដ មានភរិយាលោក វី ឌីណែត និង កូនស្រីពៅ វី លីដា។ នេះជាផលវិបត្តិមួយដែល បក់មកលើក្រុមគ្រួសារ តារាចម្រៀងល្បីឈ្មោះ ដោយរលកកូវីដ ១៩ ដ៍កំណាចនេះ។

ជាមួយគ្នានោះផងដែរ​លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះសារចូលរូមមរណ់ៈទុក្ខនេះផងដែរ ដោយលោកបានសរសេរសារថា «ចូលរួមរំលែកទុក្ខផងប្អូនស្រីអើយ 😔😔😔💐💐💐 អ្នកម្តាយរបស់ប្អូនស្រីVy DyNeth HMបានលាចាកលោកហើយ😔» ៕




0 Reviews:

Post a Comment