Wednesday, March 31, 2021

អ្នករស់នៅក្នុងប្រទេសកម្ពុជាចាត់ទុកថាសំណាងហើយដែលគ្រាន់តែដឹងថាមានអ្នកផ្ទុកជំងឺ កូវីត១៩ ភ្លាមឡានពេទ្យមកយកដល់ផ្ទះភ្លាម

អ្នកប្រើប្រាស់បណ្តាញសង្គមមួយលើកឡើងថា នៅស្រុកខ្មែរអ្នកចាត់ទុកថាសំណាងហេីយដែលគ្រាន់តែដឹងថាអ្នកកេីតCovid ភ្លាមឡានពេទ្យមកយកដល់ផ្ទះភ្លាមនោះ។ 

អ្នកប្រើប្រាស់បណ្តាញសង្គមដដែរបានលើកឡើងទៀតថា តាមខ្ញុំដឹងពីមិត្តភក្តិបងប្អូននៅអាមេរិក​ ឬនៅប្រទេសអ៊ឺរ៉ុប គឺបេីអ្នកកេីតកូវីដ គ្រូពេទ្ យអោយព្យាបាលខ្លួនឯងនៅផ្ទះសិន (នៅពេទ្យពេញហៀរ គ្មានគ្រែដាក់អ្នកជំងឺទេ) ទាល់តែដល់កម្រឹតធ្ងន់ធ្ងរ ទេីបទៅដេកពេទ្យបាន ។ 

ឃេីញទង្វេីទាំងអស់នេះហេីយ អ្នកគួរតែដឹងហេីយថារាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កាទប់ស្កាត់ ការរីករា លដាល នូវកូវីដ ១៩ បានល្អកំរិតណាហេីយ។ 

ទន្ទឹមនឹងនោះអ្នកប្រើប្រាស់បណ្តាញសង្គមរូបនោះ បានអំពាវនាវផង ដែរថា សូមឈប់បំប៉ោងព័ត៌មានក្លែងក្លាយទៀតទៅ រួមគ្នាទប់ស្កាត់កូវីត​ដេីម្បីស្តាសេដ្ឋកិច្ចជាតិឡេីងវិញ។ បេីកូវីដនៅតែរីកធំសេដ្ឋកិច្ចក៏កាន់តែរួមតូចដែរ ។ ហើយត្រូវ

អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំ ៣ការពារ ៣កុំ ទើបចៀសឆ្ងាយពីកូវីដ ៕

   

0 Reviews:

Post a Comment